ចរាចរណ៍
អ្នកបើករថយន្ដLamborghiniបង្កគ្រោះថ្នាក់មានកម្រិតជាតិអាល់កុល ០.៨៦ គ្រោងបញ្ជូនទៅតុលាការ
បុរសជនជាតិចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅបណ្ដោយផ្លូវសហព័ន្ធរុស្សីដែលបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានជាតិអាល់កុលកម្រិត ០.៨៦ ខណៈសមត្ថកិច្ចកំពុងកសាងសំណុំរឿងគ្រោងបញ្ជូនទៅតុលាការអនុវត្តនិតិវិធី។ នេះបើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ។

បើតាមលោក សំ វិច្ឆិកា ជនជាតិចិនដែលបើករថយន្ដបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ហើយព្យាយាមបើករត់គេចនោះ មានឈ្មោះ Fu Zhong Hua ភេទប្រុស អាយុ៣៨ឆ្នាំ បើករថយន្ដម៉ាក Lamborghini រួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងប្រជាពលរដ្ឋប្រដេញចាប់បានក្រោយពីបង្កគ្រោះថ្នាក់បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងជំនាញនាំខ្លួនជនបង្កមកការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនិតិវិធី។

គួរជម្រាបជូនថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យបុរសម្នាក់ដែលជាអ្នកដឹកជញ្ជូនតាមអនឡាញបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូតាមដងផ្លូវ ក៏ត្រូវបានរថយន្តស៊េរីទំនើបម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិនឈ្មោះ Fu Zhong Hua បើកបរក្នុងល្បឿលឿនបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន។

សពជនរងគ្រោះឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើក៏ត្រូវបានរថយន្តបុកពីក្រោយតែម្ដង។

បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានរួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយធ្វើការឃាត់ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបម្រុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកជំនាញប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះនិងរថយន្តបង្កគេឃើញសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?