Connect with us

ព័ត៌មានអន្ដរជាតិ

មេឃក្តៅខ្លាំង ថ្ងៃសង្ក្រាន្តនៅថៃ ផ្តាច់ជីវិតបុរសម្នាក់ ទាំងកំពុងជិះក្នុងរថយន្ត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី១៤ខែមេសា, បុរសថៃអាយុ៧៤ឆ្នាំម្នាក់ បានស្លាប់ក្រោមកម្តៅថ្ងៃដ៏ខ្លាំង ពេលកំពុងធ្វើដំណើរជាមួយកូនចៅ ទៅកាន់ស្រុកកំណើតក្នុងខេត្ត Buri Ram សម្រាប់ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bangkok Post)

ប៉ូលិសនិយាយថា បុរសដែលស្លាប់មានឈ្មោះ Chat អង្គុយកៅអីខាងក្រោយនៃរថយន្តភីកអាប់ពណ៌ខ្មៅ ដែលជាកម្មសិទ្ធិរបស់ចៅស្រីអាយុ២៥ឆ្នាំរបស់គាត់ឈ្មោះ Pansa។

តាមការបញ្ជាក់របស់ចៅស្រីទៅកាន់ប៉ូលិស, ជីតារបស់នាង បានដាច់ខ្យល់ ព្រោះតែស្ទះចរាចរណ៍យូរពេក ហើយនាងជឿថា ជីតាអាចស្លាប់ពេលរថយន្តធ្វើដំណើរយឺតៗនៅក្នុងខេត្ត Sa Kaeo។

កូនប្រុសរបស់ Chat ដែលជាតៃកុងឡាន បានកើតចម្ងល់ព្រោះឪពុកខ្លួនហាក់បាត់មាត់ឈឹង ហើយក៏យកដៃស្ទាបខ្លួន ស្រាប់តែខ្លួនឪពុកប្រែជាត្រជាក់ស្រេង។ យ៉ាងណា ក្រុម​គ្រួសារ​បាន​បន្ត​ធ្វើ​ដំណើរ​ ៥៥គីឡូម៉ែត្រ​ទៀតដើម្បីទៅ​ផ្ទះ មុន​ពេល​ទាក់ទង​ទៅ​អាជ្ញាធរ ដែល​ប៉ាន់​ស្មាន​ថា បុរស​វ័យ​ចំណាស់​រូប​នេះ ​បាន​ស្លាប់​ជាង ៣ ម៉ោងទៅហើយ។

(រូបថត៖ Bangkok Post)

ក្រុមមន្ត្រីបានដាក់ការសង្ស័យថា មរណភាពរបស់លោក Chat អាចបណ្តាលមកពីកម្តៅខាងក្នុងរថយន្ត ម៉ាស៊ីនត្រជាក់មិនគ្រប់គ្រាន់ និងការធ្វើដំណើរដែលចំណាយពេលសរុប១១ម៉ោង។

ជាច្រើនលើកច្រើនសា ក្រសួង​សុខាភិបាលថៃ ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​អំឡុង​ពេលពិធី​បុណ្យ​សង្ក្រាន្ត ខណៈតាមការព្យាកររបស់នាយកដ្ឋានឧតុនិយម, ស្ថានភាពអាកាសធាតុក្តៅនឹងបន្តនៅចុងសប្តាហ៍នេះ។

សីតុណ្ហភាពនៅទីតាំងមួយចំនួន រួមទាំងទីក្រុងបាងកកផងដែរ អាចឡើងដល់៤១អង្សាសេ ហើយប្រជាពលរដ្ឋ ត្រូវណែនាំកុំដើរហើរខាងក្រៅ យូរពេក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រលកកម្តៅ ធ្វើឲ្យកុមាររាប់លាននាក់នៅអាស៊ី ប្រឈមហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម