ចរាចរណ៍
បើករថយន្ដមិនប្រយ័ត្នពេលមេឃកំពុងភ្លៀង បុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ចាំស្តុបរបួសធ្ងន់ស្រាល៧នាក់
រថយន្តកុងតឺន័រដឹកអុសមួយគ្រឿងកំពុងឈប់រង់ចាំស្តុបត្រូវបានរថយន្តកូរ៉េបេីកបរលឿនខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលកៀបជាប់គ្នាមានអ្នករងរបួសធ្ងន់ស្រាល៧នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ចំណុចស្តុបតាំងរនាម សង្កាត់ប្រទះឡាងខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា គេឃើញរថយន្តកុងតឺន័រម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវក្រហម ពាក់ស្លាកលេខ កំពង់ចាម3A-6168 បេីកបរធ្វេីដំណើរពីជើងមកតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង។ លុះមកដល់ចំណុចកើតហេតុរថយន្តក៏ឈប់រង់ចាំស្តុប ស្របពេលនោះមេឃកំពុងធ្លាក់ភ្លៀងផង មានរថយន្តកូរ៉េមួយគ្រឿងទៀតបេីកបរធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿនដោយផ្លូវងងឹតមេីលមុខមិនច្បាស់ ជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យកៀបជាប់អ្នកអ្នកបើក និងនារីពីរនាក់ទៀតដែលជិះក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយគាស់ទ្វាររថយន្តយកជនរងគ្រោះចេញមកខាងក្រៅ និងអ្នករួមដំណើរបួននាក់ទៀតរងរបួសស្រាល។ បន្ទាប់មកជនរងគ្រោះទាំងបីនាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់៧១១កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព រីឯអ្នករងរបួសស្រាលត្រូវបានខាងម្ចាស់ការដ្ឋានដឹកយកទៅគោលដៅរបស់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំង រួចសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅជំនាញការិយាល័យចរាចរណ៍ខណ្ឌកំបូល រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


