ចរាចរណ៍
រថយន្តសណ្ដោងកន្ទុយដឹកទូកុងតឺន័រ បើកលឿន បួងចង្កូតរង្វង់មូល ក្រឡាប់ផ្ងារជើង
រថយន្តសណ្ដោងកន្ទុយដឹកទូកុងតឺន័រ ១ គ្រឿង បើកលឿនដល់ចំណុចរង្វង់មូលមិនបន្ថយល្បឿន បួងចង្កូតខ្លាំង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អអ្នកបើកបរលូនចេញតាមបង្អួចកញ្ចក់ទ្វាររងរបួសស្រាល ហើយគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីស៊ីជីពីង ត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាស ភូមិជម្ពូវ័ន ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្ដោងកន្ទុយកុងតឺន័រ ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8501 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីស៊ីជីពីង ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ដោយសារដឹកធ្ងន់ពេក ហើយអ្នកបើកបរបើកលឿន បួងចង្កូតខ្លាំងពេក ក៏បណ្តាលឲ្យក្រឡាប់ទៅខាងស្តាំដៃផ្ងារជើង។ សំណាងល្អ អ្នកបើកបរលូនចេញតាមបង្អួចកញ្ចក់ទ្វារ គ្រាន់តែរងរបួសស្រាល ហើយគេចខ្លួនបាត់។

ប្រភពបានបន្តឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា