ចរាចរណ៍
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
ជនជាតិបរទេសម្នាក់ សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូ ១ គ្រឿង ពីក្រោយ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល រួចបន្តបើករត់គេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់ ទើបឃាត់ជនបង្កបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរទីតាំងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់ បើករថយន្ត CHANGAN HUNTER ពាក់ស្លាកលេខ ភ្នំពេញ 2CB-8950 តាមបណ្ដោយមហាវិថី មិត្តភាព ភ្នំពេញ-ហាណូយ ក្នុងល្បឿនលឿន។ ស្របពេលមកដល់ចំណុចច្រកចូលបុរី ហ្គ្រេនភ្នំពេញ រថយន្តបានជ្រុលបុកបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1CI-7399 បណ្ដាលឲ្យរងការខូចខាត និងម្ចាស់ម៉ូតូរងរបួសស្រាល។ ភ្លាមៗ នោះ ជនបង្កបានព្យាយាមបើករត់គេចខ្លួនរហូតមកបុកជាមួយម៉ូតូហុងដាឌ្រីម ១ គ្រឿងទៀត ពាក់ស្លាកលេខ កំពង់ចាម 1V-3653 បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែង។ ខណៈនោះ ជនបង្កបានព្យាយាមបើករថយន្តទៅមុខរហូតដល់ស្តុប ៩២ ទើបសមត្ថកិច្ចឃាត់បានទាំងរថយន្ត និងជនបង្កជាជនជាតិបរទេស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


