Connect with us

ចរាចរណ៍

បុរសម្នាក់ សង្ស័យជិះម៉ូតូលឿនជ្រុលបុកខឿនបង្កាន់ដៃស្ពានអាកាសចោមចៅបាត់បង់ជីវិត

បានផុស

នៅ

បុរស​ម្នាក់ សង្ស័យ​ជិះ​ម៉ូតូ​លឿន មកដល់​ចំណុច​គល់​ស្ពាន​អាកាស​ចោមចៅ បាន​ជ្រុល​ទៅ​បុក​ខឿន​បង្កាន់​ដៃ​ស្ពាន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់​ ថ្ងៃទី ​១៤ ​ខែ​ឧសភា ​ឆ្នាំ ២០២៥ នៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី គល់​ស្ពាន​អាកាស​ចោមចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់ថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ា​កនិច​ ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ​ព្រៃវែង 1Y-8842​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នៅ​ច្រមុះ​ជ្រូក​ស្ពាន​អាកាស​ចោមចៅ ផ្លូវបំបែក​ជា​ពីរ មួយ​ធ្វើដំណើរ​ទៅ​ផ្លូវជាតិ​លេខ​ ៤ និង​មួយទៀត ទៅ​ផ្លូវជាតិ​លេខ ​៣ តែ​ជនរងគ្រោះ បើក​លឿន​ពេក​បាន​ជ្រុល​ទៅ​បុក​ខឿន ​និង​បង្កាន់​ដៃស្ពាន​អាកាស​ចោមចៅ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើតហេតុ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ម៉ូតូ​ជនរងគ្រោះ​ខ្ទាត​ទៅ​កណ្តាលផ្លូវ ក៏​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​បន្ថែម​ទៀត ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ។

ដោយឡែក​បើ​តាម​ប្រជាពលរដ្ឋ​ខ្លះ​ថា ​សង្ស័យ​រថយន្ត​បើក​បុក​ពីក្រោយ​ទើប​បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ទៅ​បុក​ខឿន​បង្កាន់ដៃ​ស្លាប់​បែបនេះ។ ទោះ​ជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ នឹង​ស្រាវជ្រាវ​មើល តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ ចង់​ដឹង​ថា ជនរងគ្រោះ​ស្លាប់​ដោយ​ជិះ​ម៉ូតូ​បុក​ខឿន​បង្កាន់​ដៃ​ស្ពាន ឬ មាន​រថយន្ត​បើក​បុក​ម៉ូតូ​ជនរងគ្រោះ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​យក​សព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួល។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ទី ៣ រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​វិញ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៥ វិនាទី មុន

ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះខ្លាំងនៅខែមេសា ដោយសារពន្ធ ត្រាំ

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជា​ ចាប់ដៃជាមួយឡាវ ទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀនតាមព្រំដែន

ព័ត៌មានជាតិ៥ នាទីutes មុន

ប.ស.ស នឹងភ្ជាប់កាមេរ៉ាសុវត្ថិភាពតាមដានការចូលប្រើសេវាសមាជិក ប.ស.ស តាមមូលដ្ឋានសុខាភិបាលឯកជន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក គ្រោង​ទាមទារ​ឲ្យ​សមាជិកណាតូទាំង​អស់​យល់ព្រម​ចំណាយ​៥%នៃGDP​លើ​វិស័យ​​ការពារ​ជាតិ

សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជំលើកទី២ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ (វ.ស.ជ)

ចរាចរណ៍២១ ម៉ោង មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចរាចរណ៍១៨ ម៉ោង មុន

Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L

ចរាចរណ៍២៤ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍២២ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ចរាចរណ៍៦ ម៉ោង មុន

នគរបាលរាជធានី កំពុងកសាងសំណុំរឿងករណី​បុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម