Connect with us

ចរាចរណ៍

ស្រវឹងទាំងតៃកុង និងព្រូ បើករថយន្តទៅបុកបុរសម្នាក់ឆ្លងផ្លូវមកពីជួយលក់កាហ្វេឱ្យគេស្លាប់

បានផុស

នៅ

បុរស​ម្នាក់ ដោយសារ​តែ​ជីវភាព ទៅ​ជួយ​លក់​កាហ្វេ​គេ ដល់​យប់ៗ លុះ​ពេល​ឆ្លង​ផ្លូវ ត្រូវ​រថយន្ត ១ គ្រឿង​ បើក​បុក​ពេញទំហឹង ខ្ទាត​បុក​ដើមឈើ​នៅ​កណ្តាល​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​ យប់ ថ្ងៃ​ទី​ ២៧ ខែ​ឧសភា ឆ្នាំ​ ២០២៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ​៦ ទល់មុខ​បុរី ឌី មេគង្គ​រ៉ូយ៉ាល់ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹកទំនិញ​ខាងលើ​មាន​ស្លាក​លេខ ភ្នំពេញ 2BN-5836 ដែល​មាន​បិត​ស្លាក​ឡូហ្គោ​របស់ សហគ្រាស លាង ឡេង បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​ព្រូ​ឡាន​ម្នាក់ទៀត ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​រង​គ្រោះ​បាន​ដើរ​ឆ្លង​ផ្លូវ មកពី​ជួយ​លក់​កាហ្វេ​ឱ្យ​គេ ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​រថយន្ត​ខាងលើ បើក​មក​បុក​បណ្តាល​ឱ្យ​ខ្ទាត​ទៅ​បុក​ដើម​ផ្កាក្រដាស​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ស្លាប់​ភ្លាមៗ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ និង​ឃាត់ខ្លួន​ព្រូ​ឡាន​ម្នាក់ រីឯ​តៃកុង​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់។ ចំណែក​សព​ជនរងគ្រោះ​មាន​វ័យ​ជាង​ ៤០ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។ ដោយឡែក​រថយន្ត​បង្ក និង​ព្រូ​ឡាន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

កីឡាករ Andres Neito ចាត់​ទុក​ជិត​៦​ឆ្នាំ​នៅ​កម្ពុជាជា​ពេល​វេលា​ដ៏​អស្ចារ្យ ទើប​សម្រេច​ចិត្ត​ចាក​ចេញ

ព័ត៌មានជាតិ៩ នាទីutes មុន

ឃុំចំនួន៤ ក្នុងខេត្តមណ្ឌលគិរី នឹងទទួលបានផ្លូវកៅស៊ូ និងផ្លូវបេតុងសរុប៥០គីឡូម៉ែត្រនៅពេល​ឆាប់ៗនេះ

ព័ត៌មានជាតិ២៦ នាទីutes មុន

សិស្សានុសិស្សអង្គការដើម្បីភាពញញឹមនៃកុមារ សម្តែងក្តីបារម្ភអំពីបញ្ហាបារីអេឡិចត្រូនិក

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ នៅ​ហ្គាហ្សា រត់ជាន់គ្នា ទៅយកជំនួយ 

ចរាចរណ៍៣៥ នាទីutes មុន

ស្រវឹងទាំងតៃកុង និងព្រូ បើករថយន្តទៅបុកបុរសម្នាក់ឆ្លងផ្លូវមកពីជួយលក់កាហ្វេឱ្យគេស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម