ចរាចរណ៍
ផ្ដើមពីរឿងចរាចរណ៍ ហៅអ្នកអន្តរាគមន៍មកជួយ បង្កជម្លោះតឹងសរសៃ.ក ជាមួយសមត្ថកិច្ច នៅខណ្ឌសែនសុខ(មានវីដេអូ)
កាលពីវេលាម៉ោង ១១ និង ៥០ នាទី យប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ មានការបង្កើតជម្លោះមួយកើតឡើង បន្ទាប់ពីឧបទ្ទវហេតុប៉ះទង្គិចចរាចរណ៍រវាងរថយន្ត ០២ គ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ចំណុចស្តុប ២៤ ម៉ោង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឧបទ្ទវហេតុនេះបង្កឡើងដោយរថយន្តម៉ាក NISSAN NAVARA អ្នកបើកបរបើកលឿន សង្ស័យស្រវឹង បានបើកជ្រុលបុករថយន្តម៉ាក LANCRUISER ខ្ទាតទៅផ្លូវម្ខាងរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង ហើយភាគីខាងរថយន្ត LANCRUISER ទាមទារឲ្យសមត្ថកិច្ចវាស់ជាតិអាល់កុលនៅកន្លែងកើតហេតុ ក៏បង្កជាជម្លោះប្រកែកតវ៉ាជាមួយសមត្ថកិច្ច។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា គេឃើញរថយន្តម៉ាក LANCRUISER ពណ៌ស ពាក់ស្លាកលេខ 2 BJ-7253 បើកបរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាចំណុចស្តុបបំបែកជាបួន (ហៅស្តុប ២៤ ម៉ោង) ភ្លាមៗ នោះ ក៏មានរថយន្តម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា- IM-KETYA បើកក្នុងល្បឿនយ៉ាងលឿនដូចគ្នា តាមបណ្ដោយផ្លូវ សម្តេច ជា ស៊ីម ក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុករថយន្តម៉ាក LANCRUISER ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតទៅផ្លូវម្ខាងទៀត។

ប្រភពដដែល បានបន្តថា បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តម៉ាក NISSAN NAVARA មិនព្រមចុះពីរថយន្តទេ បានទាក់ទងទៅតំណាងមកជួយដោះស្រាយ។ បន្ទាប់មក ភាគីខាងរថយន្ត NAVARA បានសម្របសម្រួលជាមួយរថយន្តម៉ាក LANCRUISER តែការខូចខាតធ្ងន់ធ្ងរពេក ភាគីទាំងសងខាងចរចាមិនត្រូវគ្នា។

ក្រោយពេលកើតហេតុមានតំណាងទាំងសងខាងមកដោះស្រាយ ក្នុងនោះ ភាគីខាងរថយន្ត LANCRUISER ចង់ឲ្យសមត្ថកិច្ចវាស់ជាតិអាល់កុលអ្នកបើកបរ NISSAN NAVARA នៅកន្លែងកើតហេតុតែម្ដង បង្កឲ្យមានការប្រកែកតវ៉ាជាមួយសមត្ថកិច្ច។ នៅពេលនោះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ត្រូវយកអ្នកបើកបរទៅវាស់ជាតិអាល់កុលនៅអធិការដ្ឋានខណ្ឌសែនសុខ។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បានទាក់ទងទៅនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខ ធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕
អត្ថបទ ៖ សំណាង
សូមទស្សនាវីដេអូខាងក្រោម ៖

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


