ចរាចរណ៍
សង្ស័យច្រឡំហ្គែរស្មានជាហ្វ្រាំង បើករថយន្តថយក្រោយមួយទំហឹង បុករថយន្តចតចោល បះគូទទល់មេឃ
បុរសម្នាក់ បើករថយន្ត LEXUS RX350 ចេញពីមុខផ្ទះ សង្ស័យច្រឡំហ្គែរ ស្មានថាជាហ្វ្រាំង បានថយក្រោយមួយទំហឹង កាត់ទទឹងផ្លូវ ហោះទៅបុករថយន្ត ១ គ្រឿង ដែលចតចោល បណ្តាលឲ្យរងការខូចខាត សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០ នាទីព្រឹក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវលេខ ៥៣ សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្ត KIA MORNING ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-7525 ឈប់ចតនៅមុខហាងកាត់សក់ ១ កន្លែង លើកំណាត់ផ្លូវលេខ ៥៣ លុះមួយសន្ទុះក្រោយមក ក៏មានរថយន្ត ១ គ្រឿងទៀត ម៉ាក LEXUS RX350 ពណ៌ស បើកបរដោយបុរសម្នាក់ សង្ស័យច្រឡំហ្គែរ ស្មានថាជាហ្វ្រាំង ថយក្រោយមួយទំហឹង កាត់ទទឹងផ្លូវ ជ្រុលទៅបុករថយន្ត KIA ដែលចតចោលនោះ បណ្តាលក្រឡាប់រថយន្ត KIA។ រីឯរថយន្តឡិចស៊ីស បានកល់កង់ បណ្តាលឲ្យបះគូទឡើងទៅលើ ដូចថតរឿងកុន សំណាងល្អមិនមានរងរបួសដល់អ្នកបើកបរនោះទេ។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា។ ក្នុងនោះ ភាគីខាង LEXUS បានសងសំណងការខូចខាតទៅកាន់ភាគីខាងរថយន្ត KIA ដើម្បីបញ្ចប់រឿងតែម្ដង៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


