Connect with us

ជីវិតកម្សាន្ដ

សិល្បករផ្នែកចម្រៀងបុរាណ ណាឃីម ទើបតែបញ្ជូនទៅសម្រាកព្យាបាលនៅក្រៅស្រុក ព្រោះស្ថានភាពជំងឺធ្ងន់ខ្លាំង

បានផុស

នៅ

ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរ លោក ណាឃីម សិល្បករចម្រៀងផ្នែកបុរាណ និងជាសមាជិកក្រុមតន្ត្រីបុរាណរបស់អ្នកនាង ខាត់ សួស្តី ត្រូវបានក្រុមគ្រួសារ និងអ្នកស្និតស្នាលក្នុងរង្វង់សិល្បៈជ្រោមជ្រែងជួយ បញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម នារសៀលថ្ងៃទី១៤ តុលានេះ។ ខណៈមុននេះ លោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់ថា ណាឃីម កំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យទាហ៊ាន ១៧៥ ក្នុងទីក្រុងហូជីមុិញ។

បើតាមលោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់តាមការប៉ាន់ប្រមាណជំហានដំបូងរបស់ក្រុមគ្រូពេទ្យនៅទីនោះ បានឱ្យដឹងថា សិល្បករចម្រៀងផ្នែកបុរាណ ណាឃីម សង្ស័យមានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ និងរលាកសួត ។ តែទោះបីជាមានការសន្និដ្ឋានបែបនេះ ក៏លទ្ធផលត្រួតពិនិត្យជាក់លាក់ កំពុងបន្តធ្វើតេស្តនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពជំងឺសិល្បករចម្រៀងផ្នែកបុរាណរូបនេះ មុននឹងឈានបញ្ជូនទៅព្យាបាលបន្តនៅវៀតណាម អ្នកនាង ខាត់ សួស្តី បានឱ្យដឹងថា ខ្លួនទទួលបានដំណឹងពីក្រុមគ្រួសាររបស់តារាចម្រៀងបុរាណរូបនេះថា លោកមានជំងឺរលាកស្រោមខួរ, រលាកសួតធ្ងន់ធ្ងរ និង ក្រពះពោះវៀន។ តួយ៉ាង លោកក៏មានអាការៈវង្វេង ភ្នែកមើលលែងឃើញ ត្រចៀកស្តាប់លែងឮ នោមមិនចេញ និង បាយមិនបានផងដែរ។

មើលឃើញស្ថានភាពធ្ងន់ធ្ងរបែបនេះ ខណៈក្រុមគ្រួសារក៏កំពុងជួបការលំបាកក្នុងការចំណាយព្យាបាលផង អ្នកនាង ខាត់ សួស្តី និងមិត្តទាំងក្នុង និងក្រៅសិល្បៈជាច្រើន បាននិងកំពុងបន្តស្វែងរកថវិកាជួយដល់លោក ណាឃីម និងអំពាវនាវដល់មហាជនឱ្យជួយបរិច្ចាគដល់លោកផងដែរ។

គួរជម្រាបដែរថា លោក ណាឃីម បានបញ្ជូនទៅដល់មន្ទីរពេទ្យនៅប្រទេសវៀតណាម នារសៀលនេះ ដោយមានរូបលោក ព្រហ្ម ប្រសិទ្ធី រួមដំណើរទៅជាមួយ។ ក្នុងនោះ លោក ព្រហ្ម ប្រសិទ្ធី បានបន្ថែមថា ប្រសិនបើទៅស្ថានភាពរបស់លោក ណាឃីម ធូរស្រាល ឬវិវត្តបែបណាទៀតនោះ លោកនឹងជម្រាបបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម