សន្តិសុខសង្គម
Update៖ ករណីបង្ក្រាបគ្រឿងញៀននៅខណ្ឌចំការមន ឃាត់ខ្លួនមនុស្សជាង៣០០នាក់
កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន ចុះឡោមព័ទ្ធទីតាំងអគារយីហោ «ពេជ្រលេីមេឃ» នៅក្បែរស្ពានហង្សកោះពេជ្រ ឃាត់ខ្លួនជនជាតិចិន វៀតណាម និងខ្មែរ សរុបប្រមាណជាង ៣០០នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនប្រភេទកេតាមីនជាច្រើន។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ដឹកនាំបង្ក្រាបផ្ទាល់ដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ១២និ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ព្រឹក នៅនៅអាគារយីហោ ពេជ្រលេីមេឃ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឲ្យដឹងទៀតថា ការចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនដ៏ធំនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវពីកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអស់រយៈពេលជាយូរមកហើយ ទើបកម្លាំងបើកប្រតិបត្តិការចុះឡោមព័ទ្ធ និងឆែកឆេរតាំងពីវេលារំលងអធ្រាត្ររហូតដល់វេលាម៉ោងប្រមាណជាង៩ព្រឹកទើបចប់ប្រតិបត្តិការ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការចុះឡោមព័ទ្ធឆែកឆេរអគារយីហោ “ពេជ្រលេីមេឃ”នេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីជាង៣០០នាក់ នៅក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ ព្រមទាំងដកហូតគ្រឿងញៀនប្រភេទកេតាមីនជាច្រើនផងដែរ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត បានបញ្ជាក់ថា ទីតាំងខាងលើមើលពីក្រៅដូចជាការដ្ឋានដែលកំពុងសាងសង់ដើម្បីបន្លំភ្នែកមហាជន និងសមត្ថកិច្ច តែនៅខាងក្នុងស្អាតមិនធម្មតា។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីចម្រុះជាតិសាសន៍ទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


