ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា៖ អាស៊ាន ត្រូវទទួលស្គាល់ថាសមត្ថភាពចំណេះដឹង និងបទពិសោធន៍គ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ គឺមិនទាន់ស្មើភាពនោះទេ
ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គ្រោះមហន្តរាយគ្រប់ទម្រង់នៅតែបន្តជាបញ្ហាប្រឈមឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយមិនថាធំ ឬតូចតែងបន្សល់ទុកកម្មវិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយកំពុងតែកើតមានឡើង កាន់តែញឹកញាប់កាន់តែធ្ងន់ធ្ងរនិងកាន់តែពិបាកប៉ាន់ស្មាន។ គ្រោះមហន្តរាយដែលកើតឡើងនៅពេលថ្មីៗនេះមានដូចជារញ្ជួយដី ទឹកជំនន់ និងខ្យល់ព្យុះស៊ីក្លូនត្រូពិក បានបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើននិងការខូចខាតយ៉ាងដំណំ។

ក្នុងកិច្ចប្រជុំដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា តាមទស្សនៈវិស័យរបស់កម្ពុជា អាស៊ាន ចាំបាច់ត្រូវបែងចែកឲ្យដាច់រវាងសកម្មភាពជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងទីជនបទជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់។

ក្នុងពិធីបើកកិច្ចប្រជុំ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីកម្ពុជា វាយតម្លៃថា ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម និងការផ្លាស់ប្ដូរប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងតំបន់ទីប្រជុំជនមិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនប្រជាជន ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឬអាចទ្រាំទ្រ និងការកើតឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំនៃក្រុមហន្តរាយធម្មជាតិដ៏អាក្រក់ទាំងនេះបានទេ។ នៅពេលដែលមានការជម្លៀសមនុស្សជាច្រើននៅតាមតំបន់ជនបទ ក្រុមអ្នកសង្គ្រោះ ក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្ដុំមានសុវត្ថិភាពជាពិសេសកន្លែងមានដំបូលដែលមានបណ្ដាញទឹកស្អាតនិងអនាម័យ។ជាលទ្ធផលក្រុមងាយរងគ្រោះនិងជាពិសេស ស្ត្រី កុមារ ជនចាស់ជរា ជនមានពិការភាព ជាលក្ខណៈដែលងាយរងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖« នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សកម្មភាពរួមរបស់យើងមិនត្រឹមតែត្រូវផ្ដោតលើការផ្ដល់ជំនួយមនុស្សធម៌បន្ទាន់ក្នុងគ្រាមានគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែយើងផ្ដោតលើការកសាង ការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែធន់និងការប្រែប្រួលអាកាសធាតុសម្រាប់រយៈពេលវែងទាំងក្នុងទីប្រជុំជន និងតំបន់ជនបទ។ បន្ថែមលើបញ្ហាប្រឈមផ្នែកធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តយើងក៏ត្រូវតែទទួលស្គាល់ថាសមត្ថភាពចំណេះដឹងនិងបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់គឺមិនទាន់ស្មើភាពនោះទេ។ ខ្ញុំជឿជាក់ថាអាចមានមនុស្សច្រើនយល់ស្របទៅនឹងការសង្កេតខាងលើនេះ។»។
ក្នុងន័យនេះដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រងឆ្លើយតបទៅនឹងគ្រាអាសន្នគ្រោះមហន្តរាយ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងរឹងមាំ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់យោបល់ឱ្យ អាស៊ានត្រូវតែ អនុវត្តអ៊ែតមែ ប្រកបដោយភាពបត់បែននិងនវានុវត្តន៍។

ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន កាន់តែមានថាមវន្តបន្ថែមទៀត សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីអាទិភាពគន្លឹះចំនួន ៥ ដូចជា ទី១/ ការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឲ្យដឹងមុន និងសមត្ថភាពព្យាករណ៍កាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ, ជំងឺរាតត្បាត និងគ្រោះមហន្តរាយ។ ទី២/ ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជនអ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន។
ទី៣/ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍ភូមិសាស្ត្រ, និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ទី៤/ ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (UNDRR) ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ ឲ្យស្របនឹងក្របខ័ណ្ឌសេនដាយ (Sendai Framework) និងទី៥/ ការចែករំលែកចំណេះដឹង, ឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) ក្នុងការតម្រង់ទិស និងត្រួតពិនិត្យការអនុវត្តកម្មវិធីការងារ អាត់ម៊ែរ ឆ្នាំ២០២១-២០២៥, ក៏ដូចជា ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (AHA Center) ក្នុងការតម្រង់ទិសស្តីពីការធ្វើប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ។ សមិទ្ធផលទាំងផ្នែកគោលនយោបាយ ទាំងផ្នែកប្រតិបត្តិការ មានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នារបស់អាត់ម៊ែរ និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធ-សាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន ក៏ដូចជា ផែនការយុទ្ធសាស្រ្តផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកមុ្ពុជា ប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការធ្វើការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និងដៃគូទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងក្របខ័ណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ និងជំរុញ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


