Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាថៃ រងការគំរាមសម្លាប់ ក្រោយហ៊ាននិយាយរឿងពិត ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

ដោយសារតែភាពស្មោះត្រង់និងការហ៊ាននិយាយពាក្យពិត ធ្វើឲ្យសមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit រងការគំរាមសម្លាប់ សូម្បីតែតំណាងអង្គការសហប្រជាជតិក៏បារម្ភពីសុវត្ថិភាពរបស់លោកស្រីដែរ។

លោកស្រី Angkana Neelapaijit (រូបថត៖ Thaiger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Amarin TV នៅថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ លោកស្រី Angkana បានទទួលសារគំរាមសម្លាប់និងការវាយប្រហារយ៉ាងខ្លាំងតាមបណ្តាញអ៊ីនធឺណិត ក្រោយលោកស្រីហ៊ានចេញមុខនិយាយការពិតថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរំលោភសិទ្ធិមនុស្សជុំវិញករណី Kan Jom Phalang ដឹកនាំការចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ និងការទទួលស្គាល់ថា ថៃជាអ្នកវាយប្រហារកម្ពុជាមុន ថែមទាំងប្រើយន្តហោះចម្បាំង F-16 ទៀតផង។

ក្រោយការបង្ហោះ Facebook ជាបន្តបន្ទាប់ លោកស្រី Angkana ក៏ក្លាយជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិត ការយាយីនិងឈានដល់ការគំរាមកំហែងដល់អាយុជីវិតទៀតផង។

លោកស្រី Angkana Neelapaijit (រូបថត៖ Amarin TV)

មានមនុស្សមួយចំនួនបានបំភ្លៃសាររបស់លោកស្រី ដោយចោទប្រកាន់ថា លោកស្រី «កំពុងកាន់ជើងកម្ពុជា» ឬ »«មិនស្នេហាជាតិ» ថែមទាំងបង្កាច់បង្ខូច និងតិះដៀលដល់ការងាររបស់លោកស្រីជាអ្នកការពារសិទ្ធមនុស្សទៀតផង។

ដោយសារតែក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ Angkana, អ្នករាយការណ៍ពិសេស UN លោកស្រី Mary Lawler បានចេញសេចក្តីថ្លែងការណ៍ថា «ខ្ញុំព្រួយចិត្តណាស់ ចំពោះរបាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រី Angkana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភា, ជាអតីតស្នងការសិទ្ធិមនុស្សជាតិ និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការការពារសេចក្តីពិត យុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គឺមិនមែនជាបទឧក្រិដ្ឋទេ។ លោកស្រីត្រូវតែទទួលបានការការពារ មិនមែនការថ្កោលទោសឡើយ»។

លោកស្រី Mary Lawler (រូបថត៖ Human Rights House)

ទន្ទឹមនោះ លោលស្រី Lawler ជំរុញឲ្យរដ្ឋាភិបាលថៃទទួលស្គាល់ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារ Angkana លើសិទ្ធិមនុស្សដែលប្រទេសថៃជាភាគី។

រឿងនេះបញ្ជាក់យ៉ាងច្បាស់ថា មនុស្សមួយចំនួនក្នុងប្រទេសថៃ កំពុងវង្វេងគ្មានដឹងច្បាប់ទម្លាប់ បញ្ឆេះភាពស្អប់ខ្ពើមនិងប្រមាថអាយុជីវិតរបស់អ្នកដែលហ៊ាននិយាយការពិត ហើយពួកគេក៏កំពុងបង្ហាញទៅពិភពលោកថា ថៃបានក្លាយជាប្រទេសអសន្តិសុខ ពោរពេញដោយគ្រោះថ្នាក់ ហ៊ានគំរាមសម្លាប់សូម្បីជាតិសាសន៍ខ្លួនឯង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការ​ចាក់សំឡេងខ្មោច​​នៅ​ព្រំដែន មជ្ឈដ្ឋាន​អ្នកនយោបាយ​ថៃ​​យល់​ឃើញ​ផ្ទុយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម