សេដ្ឋកិច្ច
គយចិនអនុញ្ញាតឱ្យកម្ពុជានាំចូល ទុរេនបង្កក និងកសិផលកែច្នៃមួយចំនួនទៀត
កម្ពុជា-ចិន ឯកភាពពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ និងនិតិវិធីសម្រួលឱ្យនាំចូលកសិផលខ្មែរមួយចំនួនទៀតទៅទីផ្សារចិនរួមមាន អង្ករសំរូប ផ្លែម្នាស់ ទុរេនបង្កក ផ្លែមៀនសម្ងួត សំបុកត្រចៀកកាំ និងកសិផលកែច្នៃមួយចំនួនទៀត។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយលោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ នៃសារធារណរដ្ឋប្រជាមានិតចិន (GACC) ដើម្បីពិភាក្សាពីការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS) រវាងប្រទេសទាំងពីរ សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត។
លោករដ្ឋមន្ត្រី ឌិត ទីណា បានចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិស្ដីពី «យន្តការសហប្រតិបត្តិការសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារ ដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាសមាជិកនៃក្របខណ្ឌ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក្នុងឱកាសសន្និសីទលើកទី២ កាលពីថ្ងៃទី ១៤-១៥ ខែតុលា នៅទីក្រុងសៀងហៃ ប្រទេសចិន។

យន្តការនេះ មានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចំណីអាហារនៃបណ្ដាប្រទេសជា សមាជិកក្រោមការសម្របសម្រួលរបស់អគ្គរដ្ឋបាលគយ នៃសារធារណរដ្ឋប្រជាមានិតចិន (GACC) ហើយមានគោលដៅជំរុញការបើកទីផ្សារកសិផលដែលមានសុវត្ថិភាពទៅបណ្ដាប្រទេសទាំងនោះឱ្យកាន់តែទូលំទូលាយ ស្របតាមស្ដង់ដាអន្តរជាតិ។
ក្រសួងកសិកម្ម អំពាវនាវឱ្យកសិករ និងវិស័យឯកជនបន្តអនុវត្តកសិកម្មល្អ (GAP) និងការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាមនីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្ដានុពលទីផ្សារកសិក-ចំណីអាហារកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


