ព័ត៌មានជាតិ
ក្រសួងការងារ និងអង្គការ ILO បើកសិក្ខាសាលា ស្ដីពីការស្វែងយល់សក្ដានុពលនាពេលអនាគត សម្រាប់ក្រុមប្រឹក្សាជំនាញតាមវិស័យនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី “ការស្វែងយល់សក្ដានុពលនាពេលអនាគត សម្រាប់ក្រុមប្រឹក្សាជំនាញតាមវិស័យនៅកម្ពុជា៖ ការចែករំលែកចំណេះដឹង និងការអនុវត្តជាសកល” ក្រោមអធិបតីភាពលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun & Moon Riverside Hotel។

ពិធីនេះ មានការចូលរួមពីលោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO), លោក ទេព សុភ័ណ្ឌ នាយកប្រតិបត្តិសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA), និងសមាសភាពពាក់ព័ន្ធចំនួន ២៥រូប។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ មានគោលបំណងបង្ហាញលទ្ធផលនៃរបាយការណ៍វាយតម្លៃក្រុមប្រឹក្សាជំនាញតាមវិស័យ និងការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព ព្រមទាំងការគំរាមកំហែងលើគំរូក្រុមប្រឹក្សាជំនាញតាមវិស័យ (SSCs) នៅកម្ពុជា ក៏ដូចជាចែករំលែកបទពិសោធអន្តរជាតិអំពីគំរូ និងនិន្នាការសហការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍជំនាញ៕






-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


