Connect with us

កីឡា

ធន់ ចាន់តាក់​ ​កំពុង​រីករាយ​ចំពោះ​ការ​ហ្វឹកហាត់​នៅ​ទីតាំង​ថ្មី​ដើរ​រក​ក្ដាម​ រក​ត្រី​ ​បែបទេសភាព​ស្រុកស្រែ

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ​ ធន់​ ចាន់តាក់​ រួម​ទាំង​សិស្ស​ប្អូនៗ​កំពុង​រីករាយ​ជា​ខ្លាំង​នៅ​ទីតាំង​ក្លឹប​ថ្មី​របស់​លោក​ ធន់​ សុភា​ ដែល​មាន​ជុំវិញ​ទៅ​ដោយ​ទេសភាព​បែប​ស្រុកស្រែ​យ៉ាង​ស្រស់​ត្រកាល​ ខណៈ​សិស្ស​ពេល​ទំនេរ​នាំគ្នា​ដើរ​រក​ក្ដាម​ រក​ត្រី​ ធ្វើ​ជា​ម្ហូប​បន្ថែម​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ធន់ សុភា និង​ ចាន់តាក់

គេ​ឃើញ​កីឡាករ​ ធន់​ ចាន់តាក់​ តែងតែ​បង្ហោះ​វីដេអូ​បែប​ស្រុក​ស្រែ​អម​ដោយ​ការ​ដើរ​រក​ក្ដាម​ខ្យង​ រក​ត្រី​ ​ដើរ​បាញ់​ពស់​​ធ្វើ​ម្ហូប​ និង​កម្សាន្ត​សប្បាយ​។​ ចាន់តាក់​ រួម​ទាំង​សិស្ស​ប្អូន​តូចៗ​ក្រោយ​ពេល​ទំនេរ​ពី​ការ​ហ្វឹកហាត់​គឺ​តែងតែ​នាំ​គ្នា​ដើរ​រក​ម្ហូប​ជុំ​វិញ​បរិវេណ​ក្លឹប​។​ ម្នាក់ៗ​សើច​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​សកម្មភាព​ទាំង​នោះ​ និង​រសជាតិ​ឆ្ងាញ់ៗ​ក្ដាម​ខ្យង​បែប​ស្រុក​​ស្រែ​។​  

ចាន់តាក់ និង​សិស្សប្អូន

ធន់​ ចាន់តាក់​ លើក​ឡើង​ដែរ​ថា​ គឺ​សព្វ​ថ្ងៃ​លែង​ចេះ​រស់នៅ​ឯ​ទីប្រជុំជន​ហើយ​ និង​ចូលចិត្ត​ទេសភាព​បែប​ស្រុក​ស្រែ​នៅ​ឯ​ក្លឹប​របស់​គ្រូ​។​ ពោល​ឲ្យ​តែ​ប្រកួត​ចប់​ ឬ​មិន​មាន​ភារកិច្ច​អ្វី​នោះ​ទេ​គឺ​រូបគេ​ស្រូត​មក​ក្លឹបថ្មី​ឯ​សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែកព្នៅ​ វិញ​ហើយ​។​

ចានតាក់ ទៅកន្លែងរកក្ដាម ត្រី

បញ្ជាក់​ដែរ​ថា​ ក្លឹប​ថ្មី​របស់​លោក​ ធន់​ សុភា​ ដែល​ទើប​សាងសង់​រួច​ និង​កំពុង​ដំណើរ​ការ​ហ្វឹកហាត់​នេះ​មាន​ទីតាំង​នៅ​ឯ​​ភូមិទ្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។​ ក្លឹប​ថ្មី​របស់​លោក​នេះ​មិន​សូវ​ទាន់​មាន​គេ​រស់នៅ​នៅ​ឡើយ​ទេ​ ពោល​ជុំ​វិញ​ភាគ​ច្រើន​ជា​ដីស្រែ​ចម្ការប៉ុណ្ណោះ​៕​

ក្លឹប​ប្រដាល់​លោក​ ធន់​ សុភា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម