ព័ត៌មានអន្ដរជាតិ
ជប៉ុនព្រមានវៀតណាមពីផលប៉ះពាល់សេដ្ឋកិច្ច ជុំវិញគម្រោងហាមឃាត់ម៉ូតូប្រើសាំង
រដ្ឋាភិបាលជប៉ុន និងក្រុមហ៊៊ុនផលិតយានយន្តជប៉ុនកំពូលៗមួយចំនួន បានព្រមានវៀតណាមថា គម្រោងហាមឃាត់ម៉ូតូប្រើសាំងក្នុងរដ្ឋធានីហាណូយ អាចបង្កការបាត់បង់ការងារ និងរំខានដល់ទីផ្សារម៉ូតូវៀតណាម ដែលមានក្រុមហ៊ុនជប៉ុន Honda កាន់កាប់ទីផ្សារ ៨០ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ ដែលស្រង់ព័ត៌មានពីឯកសារពាក់ព័ន្ធ និងប្រភពជាច្រើននាក់។

ការព្រមាននេះ ធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ កាលពីខែកក្កដា បានចេញបញ្ជាមួយ ដែលហាមឃាត់ម៉ូតូប្រើសាំងមិនឱ្យចូលក្រុងហាណូយចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៦ ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការបំពុលខ្យល់របស់រដ្ឋាភិបាល។ ការហាមឃាត់ទ្រង់ទ្រាយធំនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៨ ហើយរំពឹងថា នឹងដាក់ចេញនៅតាមក្រុង ឬតំបន់ផ្សេងៗទៀតនៃប្រទេសវៀតណាម។
ស្ថានទូតជប៉ុននៅទីក្រុងហាណូយ បានផ្ញើលិខិតមួយទៅរដ្ឋាភិបាលវៀតណាមដោយនិយាយថា ការហាមឃាត់ភ្លាមៗអាច «ប៉ះពាល់ដល់ការងារនៅក្នុងឧស្សាហកម្មពាក់ព័ន្ធ» ដូចជាហាងលក់ម៉ូតូ និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់។ នេះបើយោងតាមសេចក្តីសង្ខេបលិខិតរបស់ស្ថានទូត ដែលមិនបញ្ចេញខ្លឹមសារទាំងស្រុង។
ស្ថានទូតជប៉ុន ក៏បានជំរុញឱ្យអាជ្ញាធរវៀតណាមពិចារណា «ផែនទីបង្ហាញផ្លូវសមស្រប» សម្រាប់ការងាកទៅការប្រើប្រាស់ម៉ូតូអគ្គិសនី ដែលនឹងរួមបញ្ចូលរយៈពេលរៀបចំ និងការអនុវត្តជាដំណាក់កាលៗនៃបទប្បញ្ញត្តិហាមឃាត់។ ស្ថានទូតមិនបានបញ្ជក់ពីកាលបរិច្ឆេទផ្ញើលិខិតទេ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់បានប្រាប់រ៉យទ័រ លិខិតនោះត្រូវបានផ្ញើនៅខែកញ្ញា។
គួរគូសបញ្ជាក់ថា វៀតណាមគឺជាទីផ្សារលក់ម៉ូតូដ៏ធំបំផុតមួយរបស់ពិភពលោក ក្នុងតម្លៃទីផ្សារប្រមាណ ៤,៦ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mordor Intelligence។ ចំនួនម៉ូតូចុះបញ្ជីត្រឹមឆ្នាំមុន បានកើនឡើងដល់ ៨០ ភាគរយ នៃប្រជាជនសរុបទាំង ១០០ លាននាក់ ដែលនេះបង្ហាញថា វៀតណាមគឺជាប្រទេសដែលមានប្រជាជនប្រើប្រាស់ម៉ូតូដ៏ច្រើនបំផុតមួយលើពិភពលោក។

ក្រៅតែពីរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនផលិតម៉ូតូនៅវៀតណាមធំៗ ដែលនាំមុខដោយ Honda, Yamaha, និង Suzuki បានផ្ញើលិខិតរៀងៗខ្លួនទៅកាន់រដ្ឋាភិបាលវៀតណាមនៅខែកក្កដា ដោយព្រមានថា ការហាមឃាត់ម៉ូតូចាក់សាំង នឹងរំខានដល់ផលិតកម្ម ហើយបង្កហានិភ័យខ្ស័យធនសម្រាប់ក្រុមហ៊ុនពាក់ព័ន្ធក្នុងឧស្សាហកម្ម។
បណ្ដាក្រុមហ៊ុនដដែលបាននិយាយថា ផលប៉ះពាល់នឹងរាលដាលដល់កម្មកររាប់សែននាក់ ក៏ដូចជាឈ្មួញ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រាប់ពាន់។ ពួកគេបានជំរុញឱ្យមានការអនុវត្តជាដំណាក់កាលៗ ដើម្បីកែសម្រួលខ្សែផលិតកម្មទៅម៉ូតូអគ្គិសនី។
មកទល់ពេលនេះ មន្ត្រីវៀតណាមមិនទាន់ចាត់វិធានការតាមការស្នើសុំពីជប៉ុន និងបណ្ដាក្រុមហ៊ុនផលិតទេ ខណៈកន្លងមក រដ្ឋាភិបាលវៀតណាមបាននិយាយថា ការហាមឃាត់ម៉ូតូស៊ីសាំងគឺចាំបាច់ដើម្បីកាត់បន្ថយការបំពុលបរិយាកាសនៅទីក្រុងហាណូយ។
ក្រៅពីនោះ ទីក្រុងហូជីមិញឯណោះវិញ ក៏មានគម្រោងកំណត់យានយន្តដែលប្រើសាំងផងដែរ។ កាលពីខែសីហា លោកនាយករដ្ឋមន្ត្រី ឈិញ បានប្រាប់បណ្ដានាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនថា ការកាត់បន្ថយការបំភាយឧស្ម័នគឺជាបញ្ហាសកល ហើយទាមទារឱ្យមានវិធីសាស្រ្តដែលមានការរៀបចំយ៉ាងល្អ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


