ព័ត៌មានអន្ដរជាតិ
ថៃ៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នឹងចុះហត្ថលេខានៅថ្ងៃសៅរ៍នេះ
ជាមួយក្តីសង្ឃឹមនៃសុខសន្តិភាព រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow អះអាងថា កម្ពុជា-ថៃ កំពុងបង្ហាញសញ្ញាល្អឈានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែន ហើយកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសៅរ៍ទី២៥ខែតុលាឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី។

ការអះអាងរបស់លោក Sihasak កើតឡើងក្រោយពេល គណៈប្រតិភូនៃប្រទេសទាំងពីរជួបគ្នាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី ដែលទទួលបានលទ្ធផលគូរឲ្យចាប់អារម្មណ៍។
តាមការផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥, លោក Sihasak កត់សម្គាល់ថា វឌ្ឍនភាពក្នុងអំឡុងថ្ងៃដំបូងនៃកិច្ចប្រជុំ GBC គឺភាគីទាំងពីរ បានយល់ព្រមជាគោលការណ៍ចំពោះលក្ខខណ្ឌដែលបានស្នើឡើង។
ដោយឡែកសម្រាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងអំឡុងកិច្ចប្រជុំអាស៊ានវិញ គឺនឹងមានការចូលរួមជាសាក្សីពីសំណាក់មេដឹកនាំធំៗ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ផងដែរ ដែលបុរសម្នាក់នេះហើយ បានដើរតួនាទីជាអ្នកសម្របសម្រួលពេញមួយការចរចា។
ជាដំណឹងល្អមួយទៀត ប្រមុខការពារជាតិកម្ពុជា ក៏បញ្ជាក់ដែរថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះនៅមុខលោកត្រាំ នឹងបង្កលក្ខណៈដល់ការដោះលែងយោធិនកម្ពុជាទាំង១៨រូប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅតំបន់តានតឹងភូមិជោគជ័យនិងព្រៃចាន់តាមផែនទីដែលបារាំងគូស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


