Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យការងារ ស្នើឲ្យម្ចាស់ហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» លុបវីដេអូករណីកម្មករនៅ​រោងចក្រ ថូនវីន ព្រោះបានដោះស្រាយរួចហើយ

បានផុស

នៅ

ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» សូមលុបវីដេអូចាស់ទាក់ទងនឹងការតវ៉ារបស់កម្មករ-កម្មការិនី នៅរោងចក្រ ថូនវីន ជាបន្ទាន់ ព្រោះករណីនេះត្រូវបានដោះស្រាយចប់រួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលានេះថា ចំពោះករណីការតវ៉ារបស់កម្មករ-កម្មការនី នៅរោងចក្រ ថូនវីន គឺត្រូវបានមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយចប់រួចរាល់ហើយ។

ដូច្នេះ អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» លុបចេញវីដេអូចាស់ដែលខ្លួនបង្ហោះ កាលពីថ្ងៃទី២៣ ខែតុលានោះ ចេញជាបន្ទាន់ ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានស្នើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត សូមកុំចែករំលែកវីដេអូនោះបន្ត ព្រោះជាករណីចាស់ដែលត្រូវបានដោះស្រាយរួចរាល់ហើយ ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំដល់អ្នកដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម