កីឡា
ពេជ្រ សឹង្ហៈ៖ បច្ចុប្បន្ននេះទម្ងន់ ៥១គីឡូក្រាមនេះពិបាករកអ្នកស៊ី មហាម៉ាត់ ណាស់
កូនសិស្សលោកគ្រូឆ្នើមគឺកីឡាករ ពេជ្រ សឹង្ហៈ ថាតាមការយល់ឃើញរបស់ខ្លួនបច្ចុប្បន្ននេះពិបាករកកីឡាករណាមកប្រកួតឲ្យឈ្នះ មហាម៉ាត់ ណាស់ដោយសារសមត្ថភាពបរទេសរូបនេះល្អខ្លាំងពេកមានគ្រប់ចំណុចទាំងអស់ទៅហើយ។

កីឡាករ ពេជ្រ សឹង្ហៈ
លើកឡើងក្នុងកិច្ចសម្ភាសមួយកីឡាករ ពេជ្រ សឹង្ហៈ និយាយចំៗដោយមិនមានភាពស្ទាក់ស្ទើថា បច្ចុប្បន្ននេះទម្ងន់ ៥១គីឡូក្រាមនេះគឺពិបាករកអ្នកវាយឈ្នះ មហាម៉ាត់ ណាស់ដោយសារតែសមត្ថភាពល្អខ្លាំងពេក។
ប្អូនប្រុសរបស់ ពេជ្រ សម្បត្តិ ខាងលើលើកពីចំណុចល្អរបស់ មហាម៉ាត់ ថាជាកីឡាករល្អគ្រប់គ្រឿងទាំងអស់ដូចជាកម្លាំងស៊ុហ្វ រាងកាយ ស្នៀតប្រយុទ្ធ ភាពធន់ ពោលបានមួយចប់តែម្ដង។ ប្រភេទទម្ងន់នៅស្រុកខ្មែរបច្ចុប្បន្នបើចង់ប៉ះ មហាម៉ាត់ ប្រកួតបានតែលទ្ធផលអ្នកគ្រប់គ្នាដឹងហើយថាបានទៅលើអ្នកណានោះ។

កីឡាករ មហាម៉ាត់
បញ្ជាក់ដែរថា មហាម៉ាត់ គឺជាកីឡាករបរទេសដែលកំពុងហ្វឹកហាត់នៅក្លឹបប្រដាល់សេនប៊ុនថេនគុនខ្មែរ។ រូបគេជាកីឡាករមកពីប្រទេសអាហ្វហ្គានីស្ថាន និងបានមករួមរស់ជាមួយលោក សេន ប៊ុនថេន ប្រហែល១ឆ្នាំមកហើយ។ សូម្បីជើងខ្លាំង ពេជ្រ សឹង្ហៈ ឡៅ សៃណេត សុទ្ធតែចាញ់ក្រោមថ្វីដៃ មហាម៉ាត់ រហូតដល់ទៅ២ដងដូចគ្នា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


