ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន សរសើរ ត្រាំ ដែលជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីស្រីទីមួយក្នុងប្រវត្តិសាស្រ្តជប៉ុនដែលទើបឡើងកាន់តំណែង សាណៃ តាកាអ៊ិឈិ បានកោតសរសើរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់កិច្ចខិតខំប្រឹងនិងការចូលរួមសម្រេចបាននូវបទឈប់បាញ់ក្នុងជម្លោះជាច្រើន រួមទាំងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃផងដែរ។

តាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥, ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន លោកស្រីតាកាអ៊ិឈិ និយាយថា តួនាទីរបស់ប្រធានាធិបតីអាមេរិក ក្នុងការសម្រេចចបាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ គឺជាសមិទ្ធិផល ដែលមិននឹកស្មានដល់។
ទន្ទឹមនោះ លោកស្រីក៏បានតែងតាំងលោកត្រាំជាបេក្ខភាពរង្វាន់ណូបែលសន្តិភាពផងដែរ ដោយនិយាយថា៖ «ក្នុងរយៈពេលខ្លីសោះ ស្រាប់តែពិភពលោកចាប់ផ្តើមរីករាយនឹងសន្តិភាពកាន់តែច្រើន»។

សូមជម្រាបជាថ្មី ក្រោមអធិបតីលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម, កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ។
កិច្ចព្រមព្រៀងនេះ ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេស ហើយសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្នុងពេលឆាប់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុនទើបតែឡើងកាន់តំណែង តែទទួលការចាប់អារម្មណ៍ពីទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


