ព័ត៌មានជាតិ
ហ្វូងសត្វដំរីព្រៃជាង ២០ ក្បាល ចូលបំផ្លាញដំណាំក្នុងចម្ការពលរដ្ឋក្នុងស្រុកសំឡូត
ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា មានសត្វដំរីព្រៃប្រមាណ ២០ ក្បាល បានចូលអុក ឡុកបំផ្លាញផលដំណាំក្នុងចម្ការរបស់ប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ ហើយក៏ចាកចេញបាត់អស់ទាំងយប់។
យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ខែ តុលា វេលាម៉ោង២២:៣០ នាទី មានដំរីព្រៃមួយហ្វូងប្រហែល ២៥ ក្បាល បានចុះមកបំផ្លាញដំណាំរបស់លោក សេរី កុសល នៅចំណុចជិតប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ៤០០ ស្ថិតនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបណ្តាលឲ្យខូចខាតដំណាំដូចជា ដេីមដូងធំចំនួន ២០ ដេីម ដេីមខ្នុរចំនួន ២ ដេីម និងបាក់មែកទុរេនចំនួន ២ ដេីម។




ក្រោយបានធ្វើសកម្មភាពបំផ្លាញដំណាំរួចមក ពួកវាក៏ចាកចេញបាត់អស់ទាំងយប់ ដោយបន្សល់តែដានជើងពេញដីចម្ការ និងដំណាំជាច្រើនបានបាក់រលំដល់ដី ដែលសមត្ថកិច្ចមិនទាន់ដឹងថាតើសត្វដំរីព្រៃមួយហ្វូងនេះចេញមកពីប្រភពណនោះឡើយ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


