ព័ត៌មានអន្ដរជាតិ
អ្នកខេត្តអាយុធ្យា ចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ព្រោះវេទនាដោយទឹកជំនន់ខ្លាំងពេក
អ្នកខេត្តអាយុធ្យា ជាង៣០០នាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ព្រោះតែរដ្ឋមិនព្រមបើកទ្វារទឹករំដោះទៅតំបន់ផ្សេង ទុកឲ្យទឹកជន់លិចសហគមន៍របស់ពួកគេជាង៣ខែមកហើយ។

តាមការផ្សាយរបស់ The Star នៅថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥, ពលរដ្ឋនាំគ្នាបិទផ្លូវ Ayutthaya-Sena រង់ចាំឲ្យរដ្ឋដោះស្រាយ ដោយទាមទារឲ្យបើកទ្វារទឹក Sam Ko និង Chao Jet ជាបន្ទាន់ ដើម្បីជួយរំដោះទឹកចេញពីផ្សារ Sena និងតំបន់ក្បែរៗឲ្យហូរទៅកាន់តំបន់ Tung Ja Phaet, Tung Bang Sai និង Tung Koo Solat។
បច្ចុប្បន្ន នាយកដ្ឋានធនធានទឹកបានបញ្ចេញទឹក ២ ៧០០ម៉ែត្រគូបក្នុងមួយវិនាទី បន្ថែមពីលើទឹកជំនន់ដែលកំពុងជន់លិចស្រាប់ទៅហើយ បង្កជាទុក្ខវេទនារឹតធ្ងន់ដល់ពលរដ្ឋក្នុងស្រុកជាច្រើន។

តំបន់រងគ្រោះខ្លាំងជាងគេគឺស្រុក Sena, Bang Ban និង Phak Hai ដែលទឹកជំនន់បានបំផ្លាញផ្ទះសម្បែងជាង ៣០ ០០០ខ្នង ហើយគ្រួសារខ្លះត្រូវបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវ។
បាតុកម្មនេះធ្វើឡើងស្របពេលខេត្តចំនួន៧នៅប្រទេសថៃ បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុត ដោយសារតែទំនប់ ចៅប្រាយ៉ា នឹងទម្លាយទឹកយ៉ាងគំហុកព្រោះទប់លែងឈ្នះបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធិពលព្យុះបន្តបន្ទាប់។

តាមការផ្សាយរបស់ Khaosod ដែលដកស្រង់ប្រភពពី ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) នៅថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥, ខេត្តទាំង៧ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែដាក់ក្នុងគ្រាអាសន្ននិងតម្រូវឲ្យមានការពិនិត្យតាមដានឲ្យដិតដល់ ខណៈទំនប់ចៅប្រាយ៉ា ទំនងជានឹងទម្លាយទឹកចេញក្នុងកម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី។
GISTDA បានចេញការព្រមានថា តំបន់ទាំង៧ខាងលើ នឹងរងការលិចលង់ធ្ងន់ធ្ងរ ជាពិសេសដីកសិកម្មនិងសហគមន៍នៅតាមដងទន្លេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៧ខេត្តនៅថៃប្រកាសអាសន្នពណ៌ក្រហម ព្រោះទំនប់ ចៅប្រាយ៉ា ទប់ទឹកលែងជាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


