Connect with us

ព័ត៌មានអន្ដរជាតិ

៧ខេត្តនៅថៃប្រកាសអាសន្នពណ៌ក្រហម ព្រោះទំនប់ ចៅប្រាយ៉ា ទប់ទឹកលែងជាប់ 

បានផុស

នៅ

ខេត្តចំនួន៧នៅប្រទេសថៃ បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុត ដោយសារតែទំនប់ ចៅប្រាយ៉ា នឹងទម្លាយទឹកយ៉ាងគំហុកព្រោះទប់លែងឈ្នះបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធិពលព្យុះបន្តបន្ទាប់។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod ដែលដកស្រង់ប្រភពពី ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) នៅថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥, ខេត្តទាំង៧ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែដាក់ក្នុងគ្រាអាសន្ននិងតម្រូវឲ្យមានការពិនិត្យតាមដានឲ្យដិតដល់ ខណៈទំនប់ចៅប្រាយ៉ា ទំនងជានឹងទម្លាយទឹកចេញក្នុងកម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី។

(រូបថត៖ Nation)

GISTDA បានចេញការព្រមានថា តំបន់ទាំង៧ខាងលើ នឹងរងការលិចលង់ធ្ងន់ធ្ងរ ជាពិសេសដីកសិកម្មនិងសហគមន៍នៅតាមដងទន្លេ។

មុននេះ អាជ្ញាធរ​ស្រុក Pa Mok នៃ​ខេត្ត Ang Thong បានបញ្ជាឲ្យ​មានការជម្លៀសជាបន្ទាន់រួចទៅហើយ បន្ទាប់ពី​​ទំនប់​មួយតាមដងទន្លេចៅប្រាយ៉ា បានបាក់កាលពីព្រឹកថ្ងៃសុក្រ​ទី​៧​ខែ​វិច្ឆិកា។

(រូបថត៖ Nation)

ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត បានឲ្យ​ដឹងថា ទឹកទន្លេឡើងខ្ពស់និងចរន្តទឹកខ្លាំងបានធ្វើ​ឲ្យ​បាក់ទំនប់ទឹក ក្បែរ​ស្ពាន Chao Phraya Pa Mok ជាប់ផ្សារ Pa Mok បណ្ដាលឲ្យដាច់ផ្លូវ។

ក្រោយមក បរិមាណទឹកដ៏ច្រើនបានជន់លិច​សហគមន៍ Pa Mok ដែល​​មន្ត្រីអាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋប្រមូលរបស់របរសំខាន់ៗ និងផ្លាស់ទីទៅកាន់ទីទួលជាបន្ទាន់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ​បញ្ជា​ឲ្យ​ពលរដ្ឋខេត្ត Ang Thong ជម្លៀសខ្លួន​ជា​បន្ទាន់​ ក្រោយ​​ទន្លេ​ចៅប្រាយ៉ា​បាក់​ទំនប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម