ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»
ស្របពេលសភាពការណ៍ឡើងកម្តៅ អតីតរដ្ឋមន្ត្រីការបរទេសថៃ Maris Sengiampong បានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលទីក្រុងបាងកក ដែលមានលោក អនុទីន ឆាន់វីរៈគុល ជានាយករដ្ឋមន្ត្រី ត្រូវមានភាពចាស់ទុំផ្នែកការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន កុំបិទទ្វារចំពោះពិភពលោក។ នេះបើតាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥។

ទន្ទឹមនោះ លោកណែនាំឲ្យរដ្ឋាភិបាល ត្រូវសម្របសម្រួលជាមួយប្រធានអាស៊ានឆ្នាំនេះគឺម៉ាឡេស៊ីនិងប្រធានអាស៊ានឆ្នាំក្រោយគឺហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជា ហើយពិភាក្សាជាមួយអាមេរិកនិងចិន ដែលសុទ្ធជាភាគីមានចំណែកក្នុងសេចក្តីប្រកាសសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់។
ម្យ៉ាង លោក Maris ក៏ជំរុញឲ្យរដ្ឋត្រូវប្រញាប់បំភ្លឺឲ្យច្បាស់ទៅកាន់អង្គការសហប្រជាជាតិផងដែរ និងប្រើប្រាស់សន្និសីទអនុសញ្ញាអូតាវ៉ាជាពិសេស សន្និសីទគណៈភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែវ ក្នុងខែធ្នូឆ្នាំ២០២៥ដើម្បីបំភ្លឺរឿងរ៉ាវជាមួយកម្ពុជា។
ការទូន្មានរបស់អតីតរដ្ឋមន្ត្រីការបរទេសថៃរូបនេះកើតឡើងក្រោយពេល អតីតឧបការីក្រសួងការបរទេសថៃ Russ Chaleejandra បានរិះគន់ អនុទីន ចំពោះការថ្លែងដែលបង្កជម្លោះលើវិធានការពន្ធរបស់អាមេរិក ដោយលើកឡើងថា សម្ដីអនុទីន ប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ ហើយអាចផ្តល់ផលប្រយោជន៍ដល់កម្ពុជាទៅវិញ។

កាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ថា លោកអនុទីន អះអាងថា ថៃនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិក បើទីក្រុងវ៉ាស៊ីនតោន យកពន្ធលើសនេះទៀតក្រោយការប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ លោកក៏ប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា ទុករឿងពន្ធនៅមួយឡែកសិនទៅ ត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិន។
ជុំវិញបញ្ហានេះ លោក Russ និយាយថា សម្ដីអនុទីន អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ-អាមេរិក ហើយអាចជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោនដោយអចេតនា។ លោករៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា។ វាធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ហើយជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។
លោកក៏ព្រមានផងដែរថា ប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹក។ លោកចោទសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់លោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


