ព័ត៌មានអន្ដរជាតិ
សារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
ស្របពេលនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល គំរាមឈប់រកស៊ីជាមួយសហរដ្ឋអាមេរិក ប្រសិនបើ លោក ដូណាល់ ត្រាំ ដំឡើងពន្ធដើម្បីដាក់សម្ពាធក្រោយទីក្រុងបាងកក ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រមុខសេតវិមាននិងប្រធានអាស៊ានឆ្នាំ២០២៥ ធ្វើជាសាក្សីនោះ ស្រាប់តែសារព័ត៌មានដ៏ល្បីឈ្មោះអាមេរិក Newsweek បានចេញផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងធំៗថា សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក កំពុងសាកល្បងអំណាចរបស់លោក ត្រាំ។

ក្នុងខ្លឹមសារអត្ថបទដែលផ្សាយកាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥, អ្នកសារព័ត៌មាន Newsweek លោក Micah McCartney បានសរសេរថា៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសថៃនឹងកំណត់មាគ៌ាដោយខ្លួនឯង បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានការគាំទ្រពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ភាពតានតឹងដែលកំពុងកើនឡើងយ៉ាងគំហុកនេះ បានគំរាមកំហែងអូសទាញប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ ឲ្យវិលទៅរកជម្លោះវិញ ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីធ្វើឲ្យបទឈប់បាញ់ដែលបញ្ចប់ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃកាលពីខែកក្កដា ក្លាយជាបទឈប់បាញ់ផ្លូវការ។

លោក ត្រាំ បានទាញយកកិត្តិយសចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលសហរដ្ឋអាមេរិកចាត់ទុកជា «សម្ព័ន្ធមិត្តសំខាន់ក្រៅណាតូ» តាមរយៈការគំរាមបញ្ឈប់កិច្ចចរចាពាណិជ្ជកម្មជាមួយភាគីនីមួយៗ។ សង្រ្គាមរយៈពេលខ្លីនេះគឺជាជម្លោះ មួយក្នុងចំណោមប្រាំបី ដែលលោកប្រធានាធិបតីអះអាងថា បានបញ្ចប់។
ជុំវិញរឿងនេះដែរ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ ម្នាក់ បានប្រាប់ Newsweek កាលពីថ្ងៃចន្ទថា៖ «លោកប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តចំពោះ ការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹង គោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះនេះ»។

សូមជម្រាបជាថ្មី លោកអនុទីន បានប្រកាសនៅឯមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ថា ថែនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិក បើទីក្រុងវ៉ាស៊ីនតោន យកពន្ធលើសនេះទៀត។ លោកក៏ប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា ទុករឿងពន្ធនៅមួយឡែកសិនទៅ ត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិន។
យ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិក ដូណាល់ ត្រាំ តបទៅការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេ ប៉ុន្តែសម្តីនេះប្រហែលលោកត្រាំបានជ្រាបរួចហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សារព័ត៌មានធំៗលើពិភពលោក ផ្សាយពីការបាញ់ប្រហាររបស់ទាហានថៃ លើពលរដ្ឋខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


