ព័ត៌មានអន្ដរជាតិ
សមាជិកសភាថៃ បន្ទោស អនុទីន ដែលផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយ កម្ពុជា
ការប្រកាសជាឯកតោភាគីរបស់លោក អនុទីន ឆាន់វីរៈគុល ផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បានបង្កការរិះគន់ ពីសំណាក់មន្ត្រីមួយចំនួននៅក្នុងប្រទេសថៃ ហើយក្នុងនោះសមាជិកសភានិងជាអនុប្រធានគណបក្សប្រជាជនថៃ លោក Rangsiman Rome បានបន្ទោសថា ការផ្អាកកិច្ចព្រមព្រៀងធ្វើឲ្យមានបញ្ហាដល់ប្រតិបត្តិការកម្ចាត់ពួក Scammer។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ លោក Rangsiman បានសម្តែងការខកចិត្តចំពោះរដ្ឋាភិបាលថៃដែលមិនធ្វើបានគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាពព្រំដែន។
លោកនិយាយថា នៅពេលថៃនិងកម្ពុជា ដឹកដៃគ្នាទៅចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី មានបញ្ហាសំខាន់ពីរគឺ ១. ធនធានរ៉ែដ៏កម្រ និង ២. ស្ថានភាពព្រំដែន ដែលរួមមានទាំងបញ្ហាអ្នកបោកប្រាស់តាមអនឡាញផងដែរ។ ឥឡូវ រដ្ឋាភិបាលថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពបាត់ទៅហើយ ដូច្នេះ ដំណោះស្រាយចំពោះបញ្ហា Scammer ក៏ត្រូវបញ្ឈប់ភ្លាមៗផងដែរ។
ទន្ទឹមនោះ លោក Rangsiman បានចោទសួរថា៖ «តើរដ្ឋាភិបាលនេះកំពុងធ្វើការដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយមិនគិតថាអ្នកណាក្លាយជាសត្រូវរបស់ថៃឬក៏យ៉ាងណា។ បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹងសង្គ្រាមចម្រុះ៖ ការប្រើប្រាស់ព័ត៌មាន កងកម្លាំងប្រដាប់អាវុធ និងឧបករណ៍អ៊ីនធឺណិត»។

ការបន្ទោសរបស់លោក Rangsiman កើតឡើងស្របពេលអតីតរដ្ឋមន្ត្រីការបរទេសថៃ Maris Sengiampong ផ្តល់ដំបូន្មានដល់រដ្ឋាភិបាលទីក្រុងបាងកក ត្រូវមានភាពចាស់ទុំផ្នែកការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន កុំបិទទ្វារចំពោះពិភពលោក។
លើសពីនេះ លោកណែនាំឲ្យរដ្ឋាភិបាល ត្រូវសម្របសម្រួលជាមួយប្រធានអាស៊ានឆ្នាំនេះគឺម៉ាឡេស៊ីនិងប្រធានអាស៊ានឆ្នាំក្រោយគឺហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជា ហើយពិភាក្សាជាមួយអាមេរិកនិងចិន ដែលសុទ្ធជាភាគីមានចំណែកក្នុងសេចក្តីប្រកាសសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់។
ម្យ៉ាង លោក Maris ក៏ជំរុញឲ្យរដ្ឋត្រូវប្រញាប់បំភ្លឺឲ្យច្បាស់ទៅកាន់អង្គការសហប្រជាជាតិផងដែរ និងប្រើប្រាស់សន្និសីទអនុសញ្ញាអូតាវ៉ាជាពិសេស សន្និសីទគណៈភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែវ ក្នុងខែធ្នូឆ្នាំ២០២៥ដើម្បីបំភ្លឺរឿងរ៉ាវជាមួយកម្ពុជា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


