កីឡា
លោក ឡោ សំណាង ឈឺចាប់ណាស់ពេលឃើញថៃបំពានលើខ្មែរម្ដងហើយម្ដងទៀត
លោក ឡោ សំណាង អតីតអ្នកប្រដាល់ល្បីឈ្មោះ និងជាគ្រូបង្វឹកប្រចាំក្លឹបប្រដាល់ឡោសំណាងគុនខ្មែរ ថាលោកពិតជាឈឺចាប់ណាស់នៅពេលឃើញទង្វើរឈ្លានពានរបស់ប្រទេសថៃម្ដងហើយម្ដងទៀតមកលើខ្មែរ។

លោក ឡោ សំណាង
លោក ឡោ សំណាង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានដឹកនាំសិស្សគុនរបស់លោកចំនួន ១១នាក់ដើម្បីមកបរិច្ចាគឈាមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម «យើងផ្ដល់ឈាមដល់ក្ដីស្រឡាញ់សម្រាប់កម្ពុជា» នៅឯវិមានពហុកីឡដ្ឋានជាតិ។
គ្រូបង្វឹកគុនខ្មែររូបនេះបន្ថែមទៀតថា លោកមិនស្ដាយក្នុងការបរិច្ចាគឈាមរបស់លោកសម្រាប់ជួយប្រជាជនខ្មែរ និងសម្រាប់បម្រើដល់កងទ័ពនោះទេ។ មានតែការសាមគ្គីគ្នាប៉ុណ្ណោះទើបអាចយកឈ្នះសត្រូវបានពិសេសក្នុងស្ថានភាពឥលូវនេះ។

ទិដ្ឋភាពព្រឹកមិញ
លោក ឡោ សំណាង បន្តថា លោកពិតជាមានការឈឺចាប់បំផុតនៅពេលឃើញការឈ្លានពានពីសំណាក់ទាហានថៃមកលើកម្ពុជាម្ដងហើយម្ដងទៀតពិសេសថ្មីៗនេះរហូតមានប្រជាជនកម្ពុជាស្លូតត្រង់បាត់បង់ជីវិត និងរបួសបែបនេះ។ ទង្វើទាំងនេះគឺបានបញ្ជាក់ថាជនជាតិសៀមនេះជាជនជាតិដែលមានពុតត្បុត និងសន្ដានលួចគ្រប់ជំនាន់ទៅដល់អន្តរជាតិបានដឹងផងដែរ។

ទិដ្ឋភាពព្រឹកមិញ
បញ្ជាក់ដែរថា នេះជាលើកទី២ ហើយនៃព្រឹត្តិការណ៍បរិច្ចាគឈាមទ្រុងទ្រាយធំដែលទទួលការបរិច្ចាគឈាមពីមហាជនមកពីគ្រប់ទិសទីពិសេសអ្នកដែលរស់នៅរាជធានីភ្នំពេញសម្រាប់បម្រុងទុកជួយដល់ប្រជាជនកម្ពុជាដែលត្រូវការប្រើប្រាស់បន្ទាប់ និងសម្រាប់ផ្ដល់ជូនទៅដល់កងទ័ពដែលមានតម្រូវការចាំបាច់ណាមួយភ្លាមៗផងដែរ។ ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមព្រឹកមិញនេះក៏មានការចូលរួមពីវិស័យកីឡាផងដែរដូចជាមានក្រុមប្រដាល់គុនខ្មែរលោក ឡោ សំណាង និងសិស្ស លោក អេភូថង និងក្រុមគ្រួសារ លោក ពេជ្រ សុផាន់ លោក ធី ណារិទ្ធ រួមទាំងក្រុមពិធីករកីឡាផងដែរ៕


លោក ឡោ សំណាង និងសិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


