ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងប្ដឹង BBC ទារសំណងច្រើនបំផុតដល់ ៥ ប៊ីលានដុល្លារ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃសុក្រថា លោកមានគម្រោងប្តឹង BBC នៅសប្តាហ៍ក្រោយ ដើម្បីទាមទារសំណងរហូតដល់ ៥ ប៊ីលានដុល្លារ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយនេះ បានសារភាពថា ខ្លួនបានកែឱ្យខុសនៃវិដេអូសុន្ទរកថារបស់លោក ត្រាំ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ឥឡូវនេះ សាជីវកម្មផ្សព្វផ្សាយអង់គ្លេស (BBC) កំពុងប្រឈមមុខនឹងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយមេដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន២រូបបានលាលែងពីតំណែង ចំពេលមានការចោទប្រកាន់ពីបទលំអៀង រួមទាំងភាពចម្រូងចម្រាស់នៃការកែសម្រួលវិដេអូសុន្ទរកថារបស់លោក ត្រាំ នៅថ្ងៃ ៦ មករា ២០២១ ដែលជាថ្ងៃវាយប្រហារលើវិមានកាពីតូលពីអ្នកគាំទ្រ ត្រាំ ដែលមិនទទួលយកលទ្ធផលបោះឆ្នោតប្រធានាធិបតីចុងឆ្នាំ ២០២០។
កន្លងមក មេធាវីរបស់លោក ត្រាំ បានទុកពេលឱ្យ BBC ដល់ថ្ងៃសុក្រ ដើម្បីលុបចោលភាពយន្តឯកសាររបស់ខ្លួន បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងបណ្តឹងទារសំណង «មិនតិចជាង ១ ប៊ីលានដុល្លារ» ខណៈមេធាវីដដែលទាមទារការសុំទោស និងសំណងសម្រាប់ «ការខូចខាតកេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុដ៏លើសលប់»។
BBC បានទទួលស្គាល់ «កំហុសនៃការវិនិច្ឆ័យ» ផ្នែកការកែសម្រួលវិដេអូរបស់ខ្លួន ហើយបានផ្ញើការសុំទោសផ្ទាល់ខ្លួនទៅលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនបានបដិសេធមិនចាក់ផ្សាយភាពយន្តឯកសារនោះទៀតទេ ប៉ុន្តែបានច្រើនចោលការទាមទារសំណងពីបទបរិហារកេរ្តិ៍។
ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយនៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រថា៖ «យើងនឹងប្តឹងពួកគេសម្រាប់សំណងចន្លោះពី ១ ទៅ ៥ ប៊ីលានដុល្លារ ប្រហែលជានៅសប្តាហ៍ក្រោយ»។ លោកបន្តថា៖ «ខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើបែបនោះ ពួកគេបានសារភាពខ្លួនឯងថាពួកគេបានបោកប្រាស់ទៀតផង។ ពួកគេបានផ្លាស់ប្តូរពាក្យសម្ដីដែលចេញពីមាត់របស់ខ្ញុំ»។
លោកបាននិយាយថា លោកមិនទាន់បាននិយាយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អំពីបញ្ហានេះទេ ប៉ុន្តែមានគម្រោងទូរស័ព្ទទៅលោក ដោយបន្ថែមថា Starmer បានទាក់ទងមកលោក ហើយ «មានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំង» ចំពោះករណី BBC។
ថ្មីៗដូចគ្នា លោក ត្រាំ បានទទូចថា ការសុំទោសរបស់ BBC មិនគ្រប់គ្រាន់ទេ ដោយថា «ពេលអ្នកនិយាយថា វាគឺជារឿងអចេតនា ខ្ញុំគិតថា បើវាជារឿងអចេតនា អ្នកមិនសុំទោសទេ»។ លោកបន្តថា BBC បានកាត់បញ្ចូលគ្នានូវ២ផ្នែកផ្សេងគ្នានៃវិដេអូសុន្ទរកថារបស់លោក ដែលថ្លែងឡើងខុសគ្នាជិត១ម៉ោង ដោយមួយធ្វើឱ្យលោកជាមនុស្សអាក្រក់ និងមួយទៀត ធ្វើឱ្យលោកដូចជាស្ងប់ស្ងៀម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


