ព័ត៌មានជាតិ
អ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅព្រៃវែង បូជារួចហើយ
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័ក ចុងប៉ម ខេត្តព្រៃវែង បានបូជារួចហើយ ព្រឹកមិញនេះ។អ្នកជំងឺមានឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦:២០នាទីព្រឹក។ លោកមានទីលំនៅស្ថិតក្នុងភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ចុងក្រោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ក្រុងព្រៃវែង។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានសម្ដែងនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងបានបន្តអំពាវនាវដល់ពលរដ្ឋអោយបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា។ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឹកូវីដ១៩ ចំនួន ៣៣នាក់ រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១៨១នាក់ ក្នុងនោះករណី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន១៧៨នាក់ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេសមានចំនួន២នាក់ និងករណីពលករធ្វើដំណើរមកពីប្រទេសថៃចំនួន១នាក់ ខណៈករណីជាសះស្បើយមានចំនួន៤០នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ៤,៦៩៦នាក់ អ្នកជំងឺជាសះស្បើយសរុប ២,២៥២នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ២,៤០៦នាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


