ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ចាត់វិធានការក្ដៅចំពោះអ្នកយកផ្លូវសាធារណៈទទួលផ្ញើម៉ូតូឡាន បង្កការកកស្ទះចរាចរណ៍
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដែលជាក់ស្ដែងនៅតាមទីកន្លែងមួយចំនួនតែងតែយកផ្លូវសាធារណៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយទទួលផ្ញើរថយន្ត និងម៉ូតូ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និង បង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។


ជាក់ស្ដែងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ឲ្យកម្លាំងសណ្ដាប់ធ្នាប់ចុះចាត់វិធានការការក្ដៅចំពោះទីតាំងយកផ្លូវសាធារណៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយទទួលផ្ញើរថយន្ត និងម៉ូតូ នៅចំណុចផ្លូវលេខ១៦៩ កែងផ្លូវលេខ១១៤ ជាប់របងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក្បែរស្តុបក្ដាន់២ មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា។

លោក ព្រំ ស៉ីថា អនុប្រធានសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា កន្លងមក អាជ្ញាធរខណ្ឌ៧មករា តែងចុះផ្សព្វផ្សាយណែនាំជាប្រចាំឲ្យពលរដ្ឋប្រកបអាជីវកម្មចូលរួមរក្សាចិញ្ជើមផ្លូវសាធារណៈ ដើម្បីសោភ័ណភាពដងផ្លូវ កាត់បន្ថយការកក់ស្ទះចរាចរណ៍ សូមឈប់បន្តយកផ្លូវសាធារណៈប្រកបអាជីវកម្មផ្ទាល់ខ្លួន។ ដូចទីតាំងខាងលើនេះតែងតែយកផ្លូវសាធារណៈទទួលផ្ញើម៉ូតូឡានចតពេញផ្លូវ ចតទាំងចំណុចផ្លូវកែង មិនខ្វល់ពីការលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឡើយ។


ក្នុងការចុះចាត់វិធានការនេះ កម្លាំងអាជ្ញាធរបានយករនាំងដែកចាក់សោកង់រថយន្តដែលចតលើផ្លូវ និងម៉ូតូមួយចំនួនផងដែរ។
ពាក់ព័ន្ធសណ្ដាប់ធ្នាប់សាធារណៈនេះដែរ រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិបាលខណ្ឌ តែងតែជំរុញដល់មន្រ្តីក្រោមឱវាទពាក់ព័ន្ធបន្តយកចិត្តទុកដាក់ជាប្រចាំដើម្បីសោភ័ណភាពតាមដងផ្លូវ កាត់បន្ថយការកកស្ទះ និងរក្សាបានចិញ្ជើមផ្លូវសម្រាប់អ្នកធ្វើដំណើរ។ បន្ថែមទៀតនោះ លោកអភិបាល បានបន្តយកចិត្តទុកដាក់ពីបញ្ហាចិញ្ជើមផ្លូវនេះគឺផ្លាស់ប្ដូរការ៉ូឡាចាស់ ដាក់ថ្មីផងដែរ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


