ព័ត៌មានអន្ដរជាតិ
ក្រៅពី Lampang រញ្ជួយដីវាយប្រហារខេត្ត Tak ក្នុងទឹកដីថៃ មួយទៀត
ផ្នែកឃ្លាំមើលគ្រោះរញ្ជួយដីបានរាយការណ៍ ពីការរញ្ជួយដីកម្រិត ៣.២ រ៉ិចទ័រ ដែលមានជម្រៅ ១ គីឡូម៉ែត្រ នៅក្នុងស្រុក Sam Ngao ខេត្ត Tak កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខណៈអាជ្ញាធរអគ្គិសនីថៃ (EGAT) បានបញ្ជាក់ថា ស្ថេរភាពនៃទំនប់ទឹក Bhumibol មិនបានលេចធ្លាយឡើយ។

តាមរបាយការណ៍ thethaigerផ្នែកឃ្លាំមើលគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមក្នុងប្រទេសថៃ បានបញ្ចាក់ថា នៅម៉ោងប្រហែលជា ៩:៣៦ ព្រឹកថ្ងៃនេះ គ្រោះរញ្ជួយដីដែលមានចំណុចកណ្តាលនៅឃុំ Ban Na ស្រុក Sam Ngao ខេត្ត Tak ដោយវាស់បានក្នុងកម្រិត ៣.២ រ៉ិចទ័រ និងមានជម្រៅត្រឹមតែ ១ គីឡូម៉ែត្រប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ គ្រោះរញ្ជួយដីនេះមានចំណុចកណ្តាលប្រហែល ៤៨.៨១ គីឡូម៉ែត្រភាគពាយ័ព្យនៃទំនប់ Bhumibol ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមប្រជាជនដែលរស់នៅក្នុងតំបន់ទាំងនោះ។
ដោយឡែក នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទំនប់ភូមិភាគនៃខេត្ត Tak និងអាជ្ញាធរផលិតអគ្គិសនីថៃ (EGAT) ក៏បានចេញការបញ្ជាក់ពីស្ថានភាពនេះភ្លាមៗថា ការរញ្ជួយដីនេះគឺមិនមានផលប៉ះពាល់ដល់ស្ថេរភាពនៃទំនប់ Bhumibol និងទំនប់ទឹក EGAT ផ្សេងទៀតទេ។
សូមបញ្ចាក់ថា ក្នុងថ្ងៃតែមួយនេះដែរ គ្រោះរញ្ជួយដីក៏បានវាយប្រហារខេត្ត Lampang ភាគខាងជើងប្រទេសថៃ កាលពីវេលាម៉ោង៥:១៩នាទីព្រឹកព្រលឹម ស្ថិតក្នុងតំបន់ Thung Kwao នៃស្រុក Pan ដោយក្នុងកម្រិតស្រាលត្រឹម ២.២រ៉ិចទ័រ ជាមួយជម្រៅ១គីឡូម៉ែត្រប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រញ្ជួយដី ជម្រៅរាក់ វាយប្រហារខេត្ត Lampang ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


