ព័ត៌មានអន្ដរជាតិ
រញ្ជួយដី ជម្រៅរាក់ វាយប្រហារខេត្ត Lampang ប្រទេសថៃ
រញ្ជួយដីកម្រិតស្រាល២.២រ៉ិចទ័រជាមួយជម្រៅរាក់ត្រឹម១គីឡូម៉ែត្រ បានកើតឡើងនៅខេត្ត Lampang ភាគខាងជើងប្រទេសថៃ។
តាមសេចក្តីរាយការណ៍របស់ Thai Enquirer, រញ្ជួយដីនេះវាយប្រហារនៅម៉ោង៥:១៩នាទីព្រឹកព្រលឹមថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងតំបន់ Thung Kwao នៃស្រុក Pan។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីជនរងគ្រោះឬការខូចខាតអ្វីនោះទេ។
រញ្ជួយដីនេះកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីរញ្ជួយដីមានកម្រិត២.៤រ៉ិចទ័រ វាយប្រហារកោះសាមុយ ក្នុងខេត្តសុរាតថានី បណ្តាលឲ្យមានការរង្គើតិចតួច និងសូរសំឡេងខ្លាំង ធ្វើឲ្យប្រជាជនភ្ញាក់ផ្អើល ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ឬរបួសណាមួយឡើយ។
យោងតាមនាយកដ្ឋានតាមដានរញ្ជួយដីនៃក្រសួងឧតុនិយម ការរញ្ជួយនេះកើតឡើងនាវេលាម៉ោង១២:៤៧នាទីរំលងអធ្រាត្រ ដោយមានជម្រៅ៤គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅក្បែរឃុំ Bo Phut ដែលប្រជាជនបានរាយការណ៍ថាមានរំញ័រខ្លាំងបំផុត។
ប្រជាជននៅទូទាំងតំបន់ជាច្រើនបានពិពណ៌នាអំពីការរញ្ជួយដីនេះថាមានរយៈពេលខ្លី ប៉ុន្តែគួរឲ្យកត់សម្គាល់។ នៅភូមិមុនគង អ្នកស្នាក់នៅក្នុងអគារផ្ទះល្វែងពីរជាន់បាននិយាយថា ពួកគេបានឮសំឡេង«ផ្ទុះខ្លាំង» អមដោយការរញ្ជួយ ព្រមទាំងសំឡេងខ្លាំងបន្ថែមពីរលើកទៀតបានកើតឡើងប្រហែលម៉ោង១២:៥៥នាទី។
ក្នុងតំបន់ឆាវ៉េង និងសាលាពហុជំនាញកោះសាមុយ ប្រជាជនបានរាយការណ៍ថាមានសំឡេងខ្លាំងស្រដៀងគ្នា អមដោយរំញ័រមានរយៈពេលជាច្រើននាទី ជាមួយនឹងរំញ័រតូចៗបន្តកន្ទុយគ្នារៀងរាល់៤–៥នាទីម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ អង្រួនភាគខាងកើតកោះតៃវ៉ាន់ ខណៈការខូចខាតមិនទាន់ដឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


