Connect with us

ព័ត៌មានជាតិ

សហគមន៍ជនជាតិដើមភាគតិចព្នងអូរកក់ បន្ត​ថែ​រក្សាទំនៀមទំលាប់ប្រពៃណី និងការពារធនធានធម្មជាតិ

បានផុស

នៅ

លោក យ៉ៃ ទ្រា ជាសមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង អូរកក់ រស់នៅភូមិអូរកក់ ឃុំអូរគ្រៀង ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឱ្យដឹងថា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ សហគមន៍ជនជាតិដើមភាគតិចព្នង បង្កើតឡើងក្នុងគោលបំណង់ដើម្បីរក្សានូវទំនៀមទំលាប់ប្រពៃណី ចូលរួមការពារធនធានធម្មជាតិក្នុងតំបន់ និងកសិរុក្ខកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថាសព្វថ្ងៃនេះ នៅក្នុងសហគមន៍ មានរក្សាទុកនូវឧបករណ៍ភ្លេងបុរាណ ឧបករណ៍ភ្លេងប្រពៃណី និងសម្លៀកបំពាក់តាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈអង្គការជាដៃគូ បានបង្ហាត់បង្រៀននូវបច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វ និងការការពារធនធានសម្បត្តិ៍ធម្មជាតិផងដែរ។

ចំពោះឧបករណ៍ភ្លេងប្រពៃណីទាំងនោះ ភាគច្រើនត្រូវបានប្រគុំក្នុងកម្មវិធី ដូចជា ពិធីសែនស្រូវ សែនព្រេន ពិធីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្ដីសុខ និងពិធីឡើងអ្នកតាជាដើម ហើយបទចម្រៀងដែលប្រគុំច្រើនជាងគេនោះ គឺ បទរ៉ៃយំ និងកង្កែបយំ គេលេងបណ្ដាក់គ្នា ដោយពួកគាត់មានជំនឿថា ពេលជីដូនជីតាបានស្ដាប់លឺបទភ្លេងនេះទៅ មានអារម្មណ៍រន្ធត់ នឹងឱ្យពរជ័យសេចក្តីសុខសំបូរសប្បាយដល់កូនចៅ។

ដោយឡែក ផលិតផលកសិរុក្ខកម្មវិញ មានដូចជា ចិញ្ចឹមគោ ដាំបន្លែបៃតង ដាំអណ្ដេង ល្ពៅ ដាំចេក ការផលិតទឹកឃ្មុំធម្មជាតិ ការដាំដើឈើ ដែលអាចផ្ដល់ប្រាក់ចំនូលដល់សហគមន៍។ រីឯការការពារធនធានធម្មជាតិវិញ មានដូចជា ការពារព្រៃឈើ សត្វត្រដក់ សត្វត្រយ៉ង និងសត្វស្លាបជាច្រើនប្រភេទទៀតដែលកំពុងមានវត្តមានរស់នៅក្នុងព្រៃសហគមន៍អូរកក់ផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម