Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ផ្សារអាយុកាល១០០ឆ្នាំនៅថៃ ប្រកាសអាសន្ន ព្រោះបំណាក់ដី បាក់ផ្ទះនិងអគារពាណិជ្ជកម្ម ចូលទន្លេ

បានផុស

នៅ

តំបន់ផ្សារអាយុកាល១០០ឆ្នាំក្នុងភូមិ Tha Sak នៃស្រុក Phichai ខេត្ត Uttaradit ត្រូវប្រកាសអាសន្ន ព្រោះតែបំណាក់ដីបាក់អគារនិងផ្ទះច្រើនខ្នងចូលទន្លេ ណាន។

(រូបថត៖ Thai Enquirer)

តាមការផ្សាយរបស់ Thai Enquirer នៅថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ក្រៅពីផ្ទះបាក់ចូលទន្លេ នៅមានមនុស្សជាង៤០គ្រួសារត្រូវជម្លៀសចេញជាបន្ទាន់ ប៉ុន្តែមិនមានរបាយការណ៍អំពីជនរងគ្រោះឬអ្នកស្លាប់នោះទេ។

ប្រភពខាងលើបន្តថា ការបាក់ដំបូងគឺផ្តើមចេញពីអគារពាណិជ្ជកម្មកម្ពស់៣ជាន់ ដែលបាក់ចូលទន្លេទាំ​ងស្រុង ក្រោយមកអាជ្ញាធរក៏ដាក់បម្រាមចូលតំបន់នោះ ព្រោះតែគ្រោះថ្នាក់នៃបំណាក់ដីជាបន្តបន្ទាប់។

(រូបថត៖ Thai Enquirer)

អាជ្ញាធរបញ្ជាក់ថា មូលហេតុនៃការបាក់នេះ គឺបណ្តាលមកពីសំណឹកដី បន្ទាប់ពីព្យុះថ្មីៗ ធ្វើឲ្យទឹកទន្លេណាន ឡើងខ្ពស់ នាំឲ្យច្រាំងទន្លេទប់ទល់លែងជាប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម