Connect with us

កីឡា

លោក​ ឃឹម​ សុជាតិ​ ប្រាប់​ពី​បទ​ពិសោធ​គ្រប់គ្រង និង​បង្ហាត់​សិស្ស​ ៥០-៦០​នាក់​នា​បច្ចុប្បន្ន​នេះ​

បានផុស

នៅ

លោក​ ឃឹម​ សុជាតិ​ ដែល​ជា​គ្រូ​បង្វឹកប្រដាល់​នៃ​ក្លឹប​គុន​ខ្មែរ​ដួនតា​ ថា​បច្ចុប្បន្ន​សិស្ស​គុន​ក្នុង​ក្លឹប​កើន​ឡើង​រហូត​ដល់​ ៥០-៦០​នាក់​មក​ហើយ​ដោយ​ត្រូវ​បែងចែក​គ្រូ​ជំនួយ​ និង​សិស្ស​ច្បង​ចាស់ៗ​ជួយ​កាន់​ស៊ីប​គ្នាទើប​អាច​ទៅ​រួច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្ស​ក្លឹប​គុន​ខ្មែរ​ដូនតា

លោក​ ឃឹម​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​គុន​ខ្មែរ​ដួនតា​សិស្ស​កើន​ឡើង​រហូត​ដល់​ជិត​ ៦០​នាក់​ទៅ​ហើយ​ដោយ​សុទ្ធសឹង​ជា​អ្នកហ្វឹកហាត់​ដើម្បី​ឡើង​ប្រកួត។​ ឆ្លើយតប​ថា​គ្រប់គ្រង​សិស្ស​ច្រើន​បែប​នេះ​យ៉ាងណា? ​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ថា​ រក​គ្រូ​ជំនួយ​មក​ជួយ​ និង​សិស្ស​ច្បង​មាន​បទ​ពិសោធ​ច្រើនឲ្យ​មក​កាន់​ស៊ីប​​។​

លោក ឃឹម​ សុជាតិ​ និង សំអាត​ គុនខ្មែរ

គ្រូ​បង្វឹក​ក្លឹប​គុន​ខ្មែរ​ដួនតា​រូប​នេះ​បន្តទៀត​ថា​ សិស្ស​ទាំង​នោះ​មិន​មែន​ស្នាក់​នៅ​ក្នុង​ក្លឹប​ជាប់​ទាំង​អស់​នោះ​ទេ​ ពោល​មាន​អ្នក​ហ្វឹកហាត់​ត្រៀម​ឡើង​ប្រកួត​ក៏​នៅ​ ចំណែក​អ្នក​ប្រកួត​ហើយ​ក៏​ទៅ​សម្រាក​នៅផ្ទះ​រៀង​ខ្លួន​វិញ​ផង​ដែរ។​ ប៉ុន្តែ​ក្លឹប​មាន​វិន័យ​ក្នុង​ការ​ហ្វឹកហាត់​ច្បាស់លាស់​ពិសេស​មាន​គ្រូ​ជំនួយ​រហូត​ដល់​ទៅ​ ៣នាក់​ឯណោះ​បច្ចុប្បន្ន​នេះចាំ​មើល។​ ការ​ហ្វឹកហាត់​គឺ​លោក​ជា​គ្រូ​ធំ​ទម្លាក់​ទៅ​ឲ្យ​គ្រូ​ជំនួយទាំង​ ៣នាក់​បង្ហាត់​បន្ត​ និង​ហៅ​សិស្ស​ច្បង​ចាស់ៗ​ដែល​ប្រកួត​ចប់​មក​ជួយ​កាន់​ស៊ីប​បន្ថែម​ទៀត​ទើប​អាច​ចូល​ស៊ីប​បាន​គ្រប់​គ្នា។​

យ៉ាងណា​ច្បាប់​ទម្លាប់​ វិន័យ​ និង​កែ​ស្នៀត​គុន​ អនាម័យ​គឺ​លោក​នៅ​តែ​កាន់ និង​​ចាត់ចែង​ដដែល​ទេ។​ ប្រសិន​បើ​មិន​ធ្វើ​ដូច​នេះ​គឺ​មិន​អាច​គ្រប់គ្រង​លើ​សិស្សៗ​ដែល​មាន​ចំនូន​ច្រើន​បែប​ដូច​នេះ​បាន​ទេ។​ នៅ​ពេល​នេះ​ក្លឹប​ក៏​មិន​ទទួល​សិស្ស​ចូល​ហ្វឹកហាត់​បន្ថែម​ទៀត​ដែរ​ ព្រោះ​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​ទៅ​ហើយ។​

រូបភាព​ហ្វេសបុក សំអាត​ គុនខ្មែរ​

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​គុន​ខ្មែរ​ដួនតា​ដែល​គេ​ដឹង​ថា​ជា​ក្លឹប​ចំណុះ​ឲ្យ​ស្ថានីយ​ទូរទស្សនថោន​បច្ចុប្បន្ន​នេះ​មាន​សិស្ស​គុន​មក​ចូលរួម​ច្រើន​បន្ទាប់​ពី​បាន​ផ្លាស់ប្ដូរ​ពី​ក្លឹប​ចាស់​នាយកដ្ឋាន​អង្គរក្ស​រួចមក។​ ក្លឹប​នេះ​បច្ចុប្បន្ន​ស្ថិត​នៅ​ជាប់​និង​ទូរទស្សន៍​ថោន​តែ​ម្ដង​ និង​កំពុង​បង្ហាត់​ដោយ​គ្រូ​ធំ​គឺ​លោក​ ឃឹម​ សុជាតិ។​ ក្លឹប​នេះ​មាន​កីឡាករ​ល្បីឈ្មោះ​ដូច​ជា​ សាន់​ គុនខ្មែរ​ ភក្ដី​ គុន​ខ្មែរ​ ចំរើន​ គុន​ខ្មែរ​ រស្មី​ គុន​ខ្មែរ​ សំអាត​ គុនខ្មែរ​ ហុងកន​ គុនខ្មែរ​ និង​កីឡាករ​ជំនាន់​ក្រោយ​ជា​ច្រើន​ទៀត៕​

រូបភាព​ហ្វេសបុក សំអាត​ គុនខ្មែរ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម