Connect with us

ព័ត៌មានជាតិ

ពិព័រណ៍​សំណង់​ដ៏​ធំ​មួយ នឹង​​រៀបចំ​នៅ​ចុងខែ​វិច្ឆិកា​​នេះ ​លើកកម្ពស់​ទីផ្សារ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា

បានផុស

នៅ

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​ដ៏​ធំមួយ នឹង​រៀបចំឡើង​នៅ​ចុងខែនេះ​​ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា” ដែល​មាន​​រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការ​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិព័រណ៍ដែល​រៀបចំឡើង​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈ​សំណង់ និង​បរិក្ខារសំណង់​ក្នុងស្រុក ការសិក្សាស្រាវជ្រាវ​និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួម​ទាំង​លើក​កម្ពស់ទីផ្សារ​និងការអភិវឌ្ឍឧស្សាហកម្មសំណង់ ដែលមានការចូលរួមសហការតាំងពិព័រណ៍​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើនដូចជា ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​សិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់​សំណង់ ក្រុមហ៊ុនផលិត​ផ្គត់ផ្គង់និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍និងគ្រឿងចក្រ សំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគម​អ្នកអភិវឌ្ឍ​លំនៅឋាន​នៅកម្ពុជា សមាគម​អ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានារ៉ាប់រង គណៈវិជ្ជាជីវៈ​និងគ្រឹះស្ថានឧត្តម សិក្សាក្នុងវិស័យសំណង់ និង​ដៃគូ​ជាច្រើន​ផ្សេង​ទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម