Connect with us

កីឡា

ខេត្ត​ព្រះសីហនុ ​ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ​ពីការ​រៀបចំ​ការប្រកួត​ប្រដាល់ជើងឯក​ពិភពលោក ​ខែ​ធ្នូ​ខាង​មុខ​នេះ

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ លើក​ទី៦​ នឹង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ ខណៈ​បរទេស​ជម្រុះ​ជាតិ​សាសន៍ ​៣៧​ប្រទេស​នឹង​មក​ចូលរួម​ដែលនេះ​ជា​ការ​​ចំណេញ​​ខ្លាំង​ដល់​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ខេត្ត​ និង​តំបន់​ទេសចរណ៍​នានាទៅ​ដល់​ពិភពលោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ាត់​ ចំរើន (កណ្ដាល)

លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ព្រឹត្តិការណន៍​ប្រកួត​កម្រិត​ពិភពលោក​នៅ​ឯ​ខេត្ត​ព្រះសីហនុ​នេះ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ខេត្ត​ព្រះសីហនុ​។ បាន​ផ្សព្វផ្សាយ​ដល់​បរទេស​ដែល​មិនធ្លាប់​មក​កម្ពុជា​ និងមិន​​ធ្លាប់​ស្គាល់​ខេត្ត​ទេសចរណ៍​មួយ​នេះ។​ ដូច្នេះ​អ្នក​ដែល​មក​ចូលរួមជាង​ ២០០​នាក់​ក្នុង​​ព្រឹត្តិការណ៍នេះ​នឹង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​ពី​ខេត្ត​ដែល​មាន​ឆ្នេរខ្សាច់​ល្អ​ឯក​ និង​ទេស​ភាព​ស្អាត​នេះ​តទៅដល់​ក្រុម​គ្រួសារ​ មិត្តភ័ត្តិ​ និង​មនុស្ស​ជា​ច្រើន​នាក់​បន្ត​ទៀត។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បន្ថែម​ពី​នេះ​ចំណេញ​លើ​កិច្ចសហប្រតិបត្តិការណ៍​វវាង​កម្ពុជា​ជា​មួយ​អន្តរជាតិ​ រវាង​កីឡាករ​ និង​កីឡាករ​ ថ្នាក់ដឹកនាំ​ និង​ឈាន​ដល់​ការ​វិនិយោគ​ផ្សេង​លើ​សក្ដានុពល​របស់​ខេត្ត​ដែល​បាន​បង្ហាញ​ដល់​បរទេស​ចូលរួម​ទាំង​នេះ។​ ចំណុច​សំខាន់​មួយ​នេះ​ទៀត​នោះ​គឺ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ​មរតក​ក្បាច់​គុន​ខ្មែរ​បាន​ផ្សព្វផ្សាយ​ដល់​អន្តរជាតិ​បាន​ស្គាល់​កាន់​តែ​ច្រើន​ផង​ដែរ។​

រូបភាពលើផេករដ្ឋបាលខេត្តព្រះសីហនុ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ពិភពលោក​ លើក​ទី៦​ នៅ​ខេត្ត​ព្រះសីហនុ​ ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ឆាប់​ៗ​ខាង​មុខ​នេះ។​ ប្រទេស​ដែល​ចូលរួម​មាន​ចំនួន​ ៣៧​ប្រទេស​ និង​មាន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ ក្រុម​ការងារ​សរុប​ជាង​ ២០០នាក់​មក​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​មូយ​នេះ៕​

រូបភាពលើផេករដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម