Connect with us

ព័ត៌មានជាតិ

សារបន្ទាន់! អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ សូម​អាន​ព័ត៌មាន​នេះ​ឲ្យ​ច្បាស់ បើ​សិន​ស្ថិត​នៅ​តំបន់​បិទ​ខ្ទប់

បានផុស

នៅ

សារ​បន្ទាន់​របស់​លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​បញ្ជាក់​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ត្រូវ​ចាក់​ដូស​ទី​ពីរ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“អ្នក​ដែល​កំពុង​នៅ​ទីណា ត្រូវ​ចាក់​នៅ​ទី​នោះ បើ​សិន​បាន​ចាក់​ដូស​ទី​មួយ​នៅ​ភ្នំពេញ និង​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​​ខេត្ត​ក្រុង​ណាមួយ​ ត្រូវ​ចាក់​នៅ​ទីតាំង​ក្នុង​ខេត្ត​ក្រុង​នោះ​តែ​ម្តង ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​ចល័ត​ចុះ​ឡើង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នោះ​ទេ”។

លោកជំទាវ​បានបញ្ជាក់​​ថា គណៈកម្មការ​ចំពោះ​កិច្ច នឹង​ដឹក​វ៉ាក់សាំង​បន្ថែមចំនួន ២០០ ដូស​ទៀតដល់ខេត្តក្រុង ដើម្បី​បម្រុងទុក​ចាក់​ដូស​ទី​ពីរដល់​អ្នក​ដែល​​ជាប់​​មិន​អាច​ចេញ​រួច។

បើ​តាម​លោក​ជំទាវ មន្ទីរ​សុខាភិបាល​ខេត្តក្រុង ត្រូវ​ទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​ពេលវេលា​អ្នក​ត្រូវ​ចាក់​ដូស​ទី​ពីរ​ មិន​ត្រូវ​ឲ្យ​លើស​ពេល​កំណត់​នោះ​ទេ។ ឧទាហរណ៍​វ៉ាក់សាំង​ស៊ីណូវ៉ាក់ តម្រូវ​ឲ្យ​ចាក់​ចន្លោះ​ពី​ ១៤ ថ្ងៃ ទៅ ២៨ ថ្ងៃ ក្រោយ​ចាក់​ដូស​ទី​១​ រួច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម