Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះទឹកជំនន់នៅថៃ ខណៈតួលេខកំពុងចម្រូងចម្រាស

បានផុស

នៅ

តួលេខពីរដ្ឋាភិបាលថៃគិតត្រឹមថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនដល់១៧០នាក់និងរបួស១០២នាក់ ប៉ុន្តែតួលេខនេះកំពុងចម្រូងចម្រាស។

ជនរងគ្រោះដោយទឹកជំនន់នៅថៃ (រូបថត៖ Reuters)

តាមការផ្សាយរបស់ Amarin, ក្រសួងសុខាភិបាលថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមមនុស្សស្លាប់ មាន១៦០នាក់ស្លាប់ដោយសារលង់ទឹក និងអ្នកផ្សេងទៀតស្លាប់ដោយសារឆក់ខ្សែភ្លើង ឬត្រូវទឹកហូរកួចនាំយកទៅ។

ខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេគឺ Songkhla មាន១៣១នាក់ បន្ទាប់មកគឺ Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Satun ៥នាក់, Yala ៥នាក់, Narathiwat ៤នាក់, Phatthalung ៤នាក់ និង Trang ២នាក់។

ជនរងគ្រោះដោយទឹកជំនន់នៅថៃ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធតួលេខនេះកំពុងមានភាពចម្រូងចម្រាស់ខ្លាំងណាស់នៅក្នុងប្រទេសថៃ ដោយពលរដ្ឋនាំគ្នាចោទរដ្ឋាភិបាលថា កំពុងបិទបាំងការពិត លាក់ចំនួនមនុស្សស្លាប់។

អ្នកជំនាញបានប៉ាន់ស្មានហើយថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់ ពោលគឺប្រហែលជាមិនក្រោម ១ ០០០នាក់ទេ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

អ្វីដែលកាន់តែសង្ស័យគឺកាលពីថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ នៅពេលក្រសួងសុខាភិបាលបង្ហោះ Facebook អំពីការបញ្ជូនថង់ដាក់សពចំនួន៤០០ថង់ទៅកាន់ទីក្រុង Hat Yai និងថែមបញ្ជាក់ថា ថង់ចំនួន ១ ៥០០ទៀតនឹងត្រូវបញ្ជូនទៅនៅថ្ងៃសៅរ៍។

យ៉ាងណាមិនដឹងមានរឿងអ្វីឡើយ ស្រាប់តែក្រសួងលុប Post នោះចេញវិញ ធ្វើឲ្យពលរដ្ឋខឹងចិត្ត និងបន្ទោសខ្លាំងៗថា រដ្ឋាភិបាលកំពុងបិទបាំងការពិតអំពីសោកនាដកម្មនៅ Hat Yai។

សូមជម្រាបជាថ្មី ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ គឺជាសោកនាដកម្មទឹកជំនន់ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ ដោយបង្កផលប៉ះពាល់និងបំផ្លិចបំផ្លាញធំធេង ធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម