ព័ត៌មានអន្ដរជាតិ
ជប៉ុននឹងបង្ហោះផ្កាយរណបទី៧ នៅក្នុងខែកុម្ភៈ ធ្វើឲ្យការកំណត់ទីតាំងភូមិសាស្រ្តកាន់តែជាក់លាក់
ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន នឹងបាញ់បង្ហោះផ្កាយរណបមួយក្នុងខែកុម្ភៈឆ្នាំ២០២៦ ដើម្បីឲ្យប្រទេសនេះ ដំណើរការប្រកបដោយស្ថិរភាពនូវប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្ររបស់ខ្លួន ស្រដៀងទៅនឹងប្រព័ន្ធកំណត់ទីតាំងសកលរបស់សហរដ្ឋអាមេរិកដែរ។ នេះយោងការផ្សាយរបស់សារព័ត៌មាន Kyodo។

ទីភ្នាក់ងាររុករកអវកាសជប៉ុន និងក្រុមហ៊ុន Mitsubishi Heavy Industries Ltd. បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃចន្ទថា ផ្កាយរណបឈ្មោះ Michibiki លេខ៧ នឹងត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត H3 ពីកោះ Tanegashima ក្នុងខេត្ត Kagoshima នៅថ្ងៃទី១ខែកុម្ភៈ។
ផ្កាយរណបនេះនឹងបញ្ចប់ប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រគន្លងតារាវិថី៧របស់ប្រទេសជប៉ុន ដែលហៅថាប្រព័ន្ធផ្កាយរណប «Quasi-Zenith»។
ដើម្បីឱ្យប្រទេសមួយមានប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រផ្ទាល់ខ្លួន គឺជាគន្លឹះក្នុងការផ្តល់សេវាកម្មគ្មានការរំខាន ដោយមិនចាំបាច់ពឹងផ្អែកលើផ្កាយរណបពីប្រទេសផ្សេងៗ។
ជាមួយនឹងផ្កាយរណបទាំងប្រាំពីរនៅក្នុងគន្លងតារាវិថី ប្រទេសជប៉ុននឹងតែងតែមានដំណើរការយ៉ាងហោចណាស់៤ នៅលំហរអាកាសរបស់ខ្លួន។ ទីបំផុតទីភ្នាក់ងារនេះ គ្រោងនឹងមានផ្កាយរណបកំណត់ទីតាំងភូមិសាស្ត្រចំនួន១១ដែលកំពុងធ្វើដំណើរជុំវិញផែនដី ដើម្បីធានាថាប្រព័ន្ធនេះនៅតែបន្តដំណើរការ ទោះបីជាមានបញ្ហាមួយចំនួនក៏ដោយ។
ផ្កាយរណប Michibiki ទី៧ ដែលផលិតដោយក្រុមហ៊ុន Mitsubishi Electric Corp. មានទម្ងន់ប្រហែល ៤,៩តោន និងមានទទឹងប្រហែល១៩ម៉ែត្រ នៅពេលដែលបន្ទះសូឡារបស់វាត្រូវបានដាក់ពង្រាយ។
មន្ត្រីបាននិយាយថា ចាប់ពីឆ្នាំ ២០២៩តទៅមុខ កំហុសទីតាំងភូមិសាស្ត្រនៅលើទូរស័ព្ទស្មាតហ្វូន និងប្រព័ន្ធបញ្ជារថយន្តនៅក្នុងប្រទេសជប៉ុននឹងរួមតូចមកនៅត្រឹមប្រហែល ១,៦ម៉ែត្រ ពីចន្លោះពី ៥ ទៅ ១០ម៉ែត្រនាពេលបច្ចុប្បន្ន ដោយសារឧបករណ៍ដែលល្អជាងដែលបានដំឡើងនៅលើផ្កាយរណបថ្មីៗ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


