Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជាប់លេខ៥លើលោក និងលេខ១នៅអាស៊ីអាគ្នេយ៍ ជាប្រទេសឆបោកទេសចរខ្លាំងបំផុត

បានផុស

នៅ

ថៃ ស្ថិតក្នុងចំណោមប្រទេសទាំង៥ដែលកើតមានការឆបោកទេសចរខ្លាំងបំផុតនៅលើពិភពលោក ​ហើយបើនិយាយត្រឹមក្របខ័ណ្ឌអាស៊ីអាគ្នេយ៍វិញ គឺអ្នកជិតខាងកម្ពុជាមួយនេះ ជាប់លេខមួយតែម្តង។

(រូបថត៖ SEASIA)

របាយការណ៍របស់គេហទំព័រទេសចរណ៍ Travel Off Path បានបង្ហាញពីប្រទេសកំពូលទាំង៥លើលោកដែលមានករណីឆបោកភ្ញៀវទេសចរច្រើនបំផុតក្នុងឆ្នាំ២០២៥ ដោយអេហ្ស៊ីប ឈរលើគេ លេខ២បានទៅលើបារាំង លេខ៣ឥណ្ឌា លេខ៤តួកគីនិងលេខ៥គឺថៃនេះឯង។ 

សម្រាប់ថៃ, Travel Off Path បានបញ្ជាក់យ៉ាងច្បាស់ថា៖ គេស្គាល់ប្រទេសនេះជា «ដែនដីនៃស្នាមញញឹម» ប៉ុន្តែនៅភូកេតនិងបាងកក ស្នាមញញឹមតែងលាក់បាំងនូវល្បិចកលបោកប្រាស់។ ការបោកបញ្ឆោតនៅទីនោះកើតឡើងដោយជនឱកាសនិយម ហើយកំណត់គោលដៅលើអ្នកធ្វើដំណើរនៅពេល ពួកគេកំពុងរីករាយ។

(រូបថត៖ Travel Off Path)

ឧទាហរណ៍ខ្លី៖ អ្នកជួលម៉ូតូទឹកគេជិះរយៈពេលមួយម៉ោង ប៉ុន្តែនៅពេលអ្នកត្រឡប់មកវិញ ម្ចាស់ម៉ូតូទឹកនឹងចង្អុលទៅស្នាមឆ្កូតលើទូកដែលមិនដឹងឆ្កូតតាំងពីពេលណា ហើយទារប្រាក់អ្នក ១ ០០០ ដុល្លារ សម្រាប់ថ្លៃខូចខាត។ មួយវិញទៀត ប៉ូលិសក៏ចូលដៃគ្នាដែរ ពួកគេនឹងគំរាមចាប់ខ្លួនអ្នក បើអ្នកមិនព្រមបង់ប្រាក់។

លើសពីនេះ បើអ្នកចង់ទៅលេងវាំង អ្នកបើកម៉ូតូកង់បី ដែលរង់ចាំនៅនោះ នឹងប្រាប់អ្នកថា វាំងបិទទ្វារហើយ ដោយសារពិធីបុណ្យព្រះពុទ្ធសាសនា ឬដើម្បីសម្អាត -ល- រួចក៏សុំជូននាំអ្នកទៅហាងលក់ត្បូងជំនួសវិញ ព្រោះពួកគេទទួលបានកម្រៃជើងសារពីហាងនោះ។

(រូបថត៖ Travel Off Path)

សូមជម្រាបថា Travel Off Path គឺជា គេហទំព័រព័ត៌មានរបស់អាមេរិក មានឯកទេសខាងទេសចរណ៍ ដែលផ្តល់ជូននូវដំណឹងទាន់ហេតុការណ៍ប្រចាំថ្ងៃ មគ្គុទ្ទេសក៍ទេសចរណ៍ស៊ីជម្រៅ និងអត្ថបទដែលសរសេរដោយអ្នកធ្វើដំណើរដែលមានបទពិសោធន៍។

គេហទំព័រនេះ គ្របដណ្តប់លើគោលដៅទេសចរណ៍យ៉ាងធំធេងនិងផ្តល់ជូននូវព័ត៌មានទាន់ពេលវេលា ច្បាស់លាស់ និងជាក់លាក់សម្រាប់ទាំងភ្ញៀវទេសចរធម្មតា និងអ្នកធ្វើការពីចម្ងាយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម