ព័ត៌មានអន្ដរជាតិ
ថៃ ឡើងមកឈរលេខ១៧ លើពិភពលោក ជាប្រទេសមានហានិភ័យខ្ពស់បំផុតដោយគ្រោះធម្មជាតិ
កាសែត Bangkok Post ផ្សាយកាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ថា ប្រទេសថៃ បានហក់ឡើងមកលំដាប់ទី១៧ ជាប្រទេសមានហានិភ័យខ្ពស់បំផុតដោយសារគ្រោះធម្មជាតិលើពិភពលោក។

យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុ (CRI) របស់អង្គការ Germanwatch, ថៃ ពិតជាប្រទេសដែលកំពុងប្រឈមហានិភ័យខ្ពស់និងមានគ្រោះថ្នាក់ខ្លាំង ដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ព្យុះ និងរញ្ជួយដីជាដើម។
កាលពីឆ្នាំ២០២២ ថៃ ឈរនៅលំដាប់លេខ៧២ឯណោះទេក្នុងសន្ទស្សន៍នេះ ប៉ុន្តែមកដល់ឆ្នាំ២០២៤ ថៃ បានហក់ឡើងខ្ពស់ ព្រោះតែគ្រោះធម្មជាតិធ្ងន់ធ្ងរមិនដាច់ ជាពិសេសទឹកជំនន់។

ជាក់ស្តែងមកដល់ឆ្នាំ២០២៥នេះ ថៃបានជួបព្យុះសាហាវៗ ម្តងហើយម្តងទៀត ដែលសម្លាប់មនុស្សនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាបន្តបន្ទាប់។ មិនត្រឹមប៉ុណ្ណឹង ទឹកជំនន់នៅភាគខាងត្បូងនាខែវិច្ឆិកា បានឆក់យកជីវិតមនុស្សរាប់រយនាក់ និងបណ្តាលឲ្យពលរដ្ឋជួបទុក្ខវេទនាក្រៃលែង។
បើនិយាយពីប្រទេសទាំង ១០ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះធម្មជាតិនៅឆ្នាំ២០២៤វិញ មានដូចជា៖ សាំងវីនសិននិងហ្គ្រេណាឌីន, ហ្គ្រេណាដា, ឆាដ, ប៉ាពួអាស៊ីញូវហ្គីណេ, នីហ្សេរ, នេប៉ាល់, ហ្វីលីពីន, ម៉ាឡាវី, មីយ៉ាន់ម៉ានិងវៀតណាម។

សូមជម្រាបថា CRI បានចងក្រងចេញពីទិន្នន័យអន្តរជាតិចាប់ពីឆ្នាំ១៩៩៥ដល់២០២៤ ដោយកត់ត្រាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរជាង ៩ ៧០០ លើកនៅទូទាំងពិភពលោក ដែលប៉ះពាល់ដល់មនុស្សជិត ៥.៧ ពាន់លាននាក់ និងបណ្តាលឲ្យមនុស្សស្លាប់ជាង ៨៣២ ០០០ នាក់ ខណៈការខាតបង់សេដ្ឋកិច្ចមានលើសពី ៤.៥ ទ្រីលានដុល្លារអាមេរិក ក្នុងនោះ ៦៦% នៃការស្លាប់ គឺដោយសាររលកកម្តៅនិងព្យុះ។
ក្នុងទិន្នន័យនោះដែរ បានបង្ហាញថា ទឹកជំនន់បានវាយប្រហារមនុស្សច្រើនជាងគេ ពោលគឺ ៤៨% ចំណែកព្យុះបានបង្កការខាតបង់ខ្ពស់បំផុតគឺ៥៨% ប្រហែល ២.៦៤ ទ្រីលានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


