Connect with us

កីឡា

ឈ្នះ រិទ្ធី​ គីងកុង​ ឈ្នះ​ឡាវ​ សន្លប់​ទឹក​ទី២​ មិនមែន​ជា​រឿង​ចៃដន្យ​របស់​ វិរៈ​ ហោះហើរ​ នោះ​ឡើយ

បានផុស

នៅ

កីឡាករ​ថ្នាល​ វិរៈ​ ហោះហើរ​ ពិត​ជា​ធ្វើ​បានល្អ​ និង​មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង​មែន​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ពិសេស​គឺ​សងសឹក​លើ​ជើង​ខ្លាំង​ រិទ្ធី​ គីងកុង​ បាន​វិញ​ និង​ផ្ដួលកីឡាករឡាវ​ឲ្យ​សន្លប់ ​ក្រសោប​ពាន​អម​ដោយ​ប្រាក់​រង្វាន់​ ៤លាន​រៀល​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វិរៈ ហោះហើរ

មហាជន​ និង​អ្នក​គាំទ្រ​គុន​ខ្មែរ​ពិត​ជា​សរសើរ​មែន​ចំពោះ​ការប្រកួត​ថ្នាល​លក្ខណៈ​ម៉ារ៉ាតុង​ដែល​សង្វៀន​ទទក ​បាន​រៀបចំ​នៅ​ឯ​ខេត្ត​ស្វាយរៀង​កាល​ពី​ពេល​ថ្មីៗ​នេះ។​ អ្នក​ទស្សនា​ទាំង​នៅ​សង្វៀន​ផ្ទាល់​ និង​តាម​ Online​ សប្បាយ​រីករាយ​ចំពោះ​ការ​ប្រកួត​ និងសរសើរ​ក្មេងៗ​វាយ​អស់ៗ​ល្អ​មើល​ជាង​កីឡាករ​ទម្ងន់​ធ្ងន់​មួយ​ចំនួន​ទៀត។​

រួបភាព​ផេក TVK Sports

កីឡាករ​ ម៉ន​ សាម៉េត​ ដែល​ជា​រៀមច្បង​ និង​ជា​គ្រូក្នុង​ក្លឹប​​របស់​ វិរៈ​ ហោះហើរ​ ផង​នោះ​បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​បុក​ហ្វឹកហាត់​ខ្លាំង​មែនទែន​សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង​ជា​មួយ​ រិទ្ធី​ គីងកុង​ នៅ​ឯ​ខេត្ត​ស្វាយរៀង​។​ រៀមច្បង​ និង​គ្រូ​បុក​ឲ្យ​ វិរៈ​ ហោះហើរ​ ហាត់​រត់​ច្រើន​ជាង​មុន​ៗ​ ក្រៅ​ពី​នេះ​ចូល​ស៊ីប​ពេញៗ ​៥ទឹក​តែ​ម្ដង។​ បើ​និយាយ​ពី​ការចូល​ឡាំ​ជង្គង់​វិញ​ វិរៈ ហោះហើរ​ ហាត់​លែង​គិត​នាទី​ទៅ​ហើយ​ ពោល​ហាត់​ឡាំ​អាតាក់​គ្នា​រហូត​ដល់​ទៅ​មួយ​ម៉ោង​ ឬ​ហាត់​ទាល់​តែ​អស់​ខ្យល់​ទើប​ឈប់។​ ការ​ខំប្រឹង​ខ្លាំង​មួយ​រៈពេល​នេះ​ហើយ​ទើប​រូប​គេ​មាន​សមត្ថភាព​រីកចម្រើន​ល្អ​មែនទែន​ និង​ឈាន​ដល់​ដណ្ដើម​បាន​ពានរង្វាន់​នៅ​ម៉ារ៉ាតុង​ដូច​នេះ។​

រួបភាព​ផេក TVK Sports

បញ្ជាក់​ដែរ​ថា​ កីឡាករ​ថ្នាល​ វិរៈ​ ហោះហើរ​ ទើប​តែ​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុង​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ដោយ​នៅ​ប្រកួត​ទី១​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ រិទ្ធី​ គីងកុង​ និង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្ដួល​កីឡាករ​ឡាវ​ BUO KHAV NAGAGYM ក្នុង​ទឹក​ទី២​។​ ពាន​រង្វាន់​នេះ​ វិរៈ ហោះហើរ​ ទទួល​បាន​ប្រាក់​រង្វាន់​ ៤លាន​រៀល​រៀល​មិន​ទាន់​បូក​តម្លៃ​ខ្លួន៕​

រួបភាព​ផេក TVK Sports

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម