ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចាប់ផ្តើមស្ថាបនាផ្លូវថ្មីលេខ២០៧ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
រដ្ឋបាលខណ្ឌឫស្សីកែវបានបន្តពង្រឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានខណ្ឌ ដែលជាសមិទិ្ធផលថ្មីមួយនិងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ គម្រោងស្ថាបនាផ្លូវបេតុងថ្មី ដោយមានដាក់ប្រព័ន្ធលូសំរាប់រំដោះទឹកសងខាងផ្លូវ នឹង បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដើម្បីធានាសុវត្ថិភាព និង ភាពងាយស្រួលក្នុងការធ្វើដំណើរនៅពេលរាត្រី ផ្លូវបនេះដែលអាចជួយសម្រួលលំហូរចរាចរណ៍ក្នុងតំបន់ផងដែរ។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីលេខ២០៧ ដែលភ្ជាប់ពីផ្លូវ៣០០ ទៅកាន់ផ្លូវ៣៣០។


លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការនិងហិរញ្ញវត្ថុ ខណ្ឌឫស្សីកែវ ដែលបានអមដំណើរលោកលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ក្នុងការចុះពិនិត្យទីតាំងខាងលើ បានប្រាប់កម្ពុជាថ្មី ឱ្យដឹងថា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ របស់អភិបាលខណ្ឌ ជាជំហ៊ានដំបូងលោកអភិបាល បានបញ្ជាដាក់គ្រឿងចក្រ ឈូសឆាយ កាប់ស្ការព្រៃ ឈូសបង្ហាប់ដី ដើម្បីបើកផ្លូវអោយពលរដ្ឋបានធ្វើដំណើរមួយរយៈសិន។


លោក ឡេង ចាន់វិសិដ្ឋ បន្តទៀតថា ផ្លូវនេះគ្រោងស្ថាបនានៅក្នុងពាក់កណ្តាលឆ្នាំ២០២៦ ដោយរងចាំប្រជុំនិតិវិធីជាមួយខាងលទ្ធកម្មសម្រេចអនុវត្តជាក់ស្តែងតែម្តង។ លោកបានបញ្ជាក់ថាគម្រោងផ្លូវមួយខ្សែនេះ មានប្រវែង១០០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងមានលូរំដោះទឹកអមសងខាង ព្រមទាំងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវផងដែរ ហើយផ្លូវមួយខ្សែនេះជាគម្រោងអភិវឌ្ឍន៍ មូលនិធិរបស់រដ្ឋបាលខណ្ឌឬស្សីកែវតែម្តង។ ហើយនៅព្រឹកថ្ងៃទី៣ ខែធ្នូ ២០២៥នេះ ក្រុមការងារកំពុងឈូសឆាយ យកអាចន៍ដី និងកាកសំណល់សំរាមដឹកចេញពីទីតាំងផងដែរ។


លោកបានលើកឡើងទៀតថា អត្ថប្រយោជន៍របស់ផ្លូវថ្មីលេខ ២០៧ បន្ទាប់ពីសាងសង់រួច បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររវាងតំបន់ ៣០០ និង ៣៣០។ ជួយសម្រាលចរាចរណ៍កាត់បន្ថយការកកស្ទះនៅតាមផ្លូវជាប់ខាង និង ធានាសុវត្ថិភាពអ្នកធ្វើដំណើរ ព្រោះមានភ្លើងបំភ្លឺលើផ្លូវគ្រប់គ្រាន់ ជាការបន្ថែមបង្កើនគុណភាព និងលទ្ធភាពអភិវឌ្ឍអាជីវកម្មក្នុងតំបន់៕ អត្ថបទ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


