ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ជាង១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារខ្យល់ពុល ក្នុងឆ្នាំនេះ
តួលេខដែលធ្វើឲ្យពលរដ្ឋថៃភ្ញាក់ផ្អើលបង្ហាញថា ក្នុងឆ្នាំ២០២៥ ប្រជាជនប្រទេសនេះរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលនៃខ្យល់ពុល PM2.5។

តួលេខនេះបញ្ចេញដោយវេជ្ជបណ្ឌិត Supakorn Tultrairatana នៅឯមន្ទីរពេទ្យ Nopparat Rajathanee ដែលបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃខ្យល់ពុល គ្របដណ្តប់ប្រទេសថៃ ក្នុងមួយឆ្នាំៗ។
ផ្សាយដោយ The Nation កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ តួលេខពីលោក Supakorn បង្ហាញថា ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។

ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង។
ការបញ្ចេញតួលេខនេះកើតឡើងស្របពេលមានការព្រមានថា ខ្យល់ពុល PM2.5 នៅភាគខាងជើងនិងកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកកផងដែរនោះ នឹងឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ពោលគឺគុណភាពខ្យល់ធ្លាក់ចុះអន់បំផុត ពិបាកដកដង្ហើមនៅចុងសប្តាហ៍នេះ។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ នឹងគ្របដណ្តប់រាជធានីថៃនិងខេត្តមួយចំនួនទៀត ដល់ដើមឆ្នាំក្រោយ ដូច្នេះថៃត្រូវប្រឈមនឹងទុក្ខលំបាកបន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


