ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ ជួបព្យុះភ្លៀងខ្លាំងក្លា ចំណែកប៉ែកខាងជើងនិងកណ្តាល ត្រូវខ្យល់ពុលគ្រោះថ្នាក់គ្របដណ្តប់
ប្រទេសថៃ កើតមានព្យុះភ្លៀងខ្លាំងក្លានៅខេត្តភាគខាងត្បូងនិងខ្យល់ពុលកម្រិតគ្រោះថ្នាក់ដល់សុខភាពនៅខេត្តភាគខាងជើងនិងកណ្តាល។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយម និងផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥បានឲ្យដឹងថា ៧ខេត្តនៅភាគខាងត្បូងដែលទើបតែធូរស្រាលពីគ្រោះទឹកជំនន់នោះ នឹងត្រូវជួបព្យុះភ្លៀងដ៏ខ្លាំងបន្ថែមទៀតដល់ចុងសប្តាហ៍នេះ។
តាមសេចក្តីប្រកាសរបស់នាយកដ្ឋាន, ខេត្តទាំង៧នោះមានដូចជា៖ Prachuap Khiri Khan, Pattani, Chumphon, Surat Thani, Phatthalung, Songkhla និង Nakhon Si Thammarat។ ឥទ្ធិពលរបស់ព្យុះភ្លៀងនេះ នឹងបង្កឲ្យមានទឹកជំនន់រហ័សនិងបំណាក់ដីផងដែរ។
ងាកទៅប៉ែកខាងជើងនិងកណ្តាលវិញ រួមទាំងទីក្រុងបាងកកផងដែរ ខ្យល់ពុល PM2.5 បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ពោលគឺគុណភាពខ្យល់ធ្លាក់ចុះអន់បំផុត ពិបាកដកដង្ហើម។

មុននេះ ថៃព្រមានឲ្យសាលារៀនទូទាំងប្រទេស ត្រូវត្រៀមចាត់វិធានការការពាររួចទៅហើយ ដោយសារខ្យល់ពុល PM2.5 កាន់តែធ្ងន់ធ្ងរទៅៗ បង្កហានិភ័យប៉ះពាល់ដល់សុខភាពសិស្ស។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងអប់រំថៃលោកស្រី Narumon Pinyosinwat បានប្រាប់ឲ្យសាលារៀនទាំងឡាយណែនាំដល់សិស្សឲ្យផ្អាកសកម្មភាពខាងក្រៅនិងត្រូវពាក់ម៉ាសជាប់ជានិច្ចព្រោះស្ថានភាពខ្យល់ពុល PM2.5 លើសកម្រិតសុវត្ថិភាពហើយ។
ម្យ៉ាងវិញទៀត រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃក៏បានឲ្យដឹងដែរថា ខ្យល់ពុល PM2.5 ដ៏អាក្រក់ នឹងវាយប្រហារប្រទេស រហូតដល់ដើមឆ្នាំក្រោយឯណោះ ដែលប៉ះពាល់ខ្លាំងដល់ក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


