Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង អះអាងថា អាចផ្សះផ្សាចំណងមិត្តភាពជប៉ុន-ចិន ត្រូវគ្នាវិញ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសជប៉ុន លោក Lee Hyuk បានធ្វើអត្ថាធិប្បាយលើភាពតានតឹងនយោបាយរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។ លោកបានលើកឡើងថា ទីក្រុងសេអ៊ូលអាចមានជំហរល្អជាង ក្នុងការដើរតួជាអ្នកសម្របសម្រួលលើបញ្ហាមួយនេះឲ្យប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។

រូបភាព៖NHK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee Hyuk បានថ្លែងនៅឯក្លឹបសារព័ត៌មានជាតិជប៉ុនក្នុងទីក្រុងតូក្យូ។ លោកបានចង្អុលបង្ហាញថា ចំណងមិត្តភាពជប៉ុន-ចិនបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការអត្ថាធិប្បាយអំពីតៃវ៉ាន់ដោយនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae។

លោកស្រី Takaichi Sanae បាននិយាយនៅក្នុងសភាកាលពីខែមុនថា ភាពអាសន្នលើតៃវ៉ាន់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង អាចត្រូវបានចាត់ទុកថាជាស្ថានភាពដែលនឹងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេសជប៉ុន។

យ៉ាងណា លោក Lee បាននិយាយថា កូរ៉េខាងត្បូងអាចក្លាយជាតួអង្គសំខាន់ ឬក៏ជាអ្នកសម្របសម្រួលដោយការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាពជាមួយទាំងប្រទេសជប៉ុន និងចិន។ លោកក៏បាននិយាយផងដែរថា លោកទទួលខុសត្រូវក្នុងការចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ក្នុងការកសាងទំនាក់ទំនងរឹងមាំជាមួយប្រទេសជប៉ុនជានិច្ច។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតក៏បាននិយាយអំពីអណ្តូងរ៉ែមាសនៅលើកោះ Sado ក្នុងខេត្ត Niigata ភាគកណ្តាលប្រទេសជប៉ុន ដែលត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទីក្រុងសេអ៊ូលបានប្រឆាំងនឹងការចុះបញ្ជីនេះ ដោយនិយាយថា ប្រជាជនមកពីឧបទ្វីបកូរ៉េ​ត្រូវបានបង្ខំឲ្យធ្វើការនៅទីនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ពូទីន ត្រៀមដឹកប្រេងទៅឥណ្ឌា ដោយគ្មានការរំខានពី អាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម