Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ ១៦២នាក់ ឆ្លងដែនតាមច្រករបៀងចេញពីប្រទេសថៃមកកម្ពុជាដោយសុវត្ថិភាព

បានផុស

នៅ

ពលករខ្មែរចំនួន ១៦២នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ ដើម្បីឆ្លងតាមច្រករបៀងចូលមកកម្ពុជាវិញ គឺត្រូវបានកម្លាំងសមត្ថកិច្ចទៅទទួលយក និងត្រឡប់មកវិញបានដោយសុវត្ថិភាព បន្ទាប់ពីមួយរយៈនេះភាគីថៃបានបិទច្រកព្រំដែនទាំងស្រុង ដោយមិនអនុញ្ញាតឲ្យពលករខ្មែរធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៤និង៣០នាទីព្រឹក ដឹកនាំដោយលោកនាយចំណង់ សុខ សេម មេបញ្ជាការកងអនុសេនាតូចទី៣ កងអនុសេនាធំទី១ និងកម្លាំង៣នាក់ សហការណ៍ជាមួយនគរបាលការពារព្រំដែនគោកវរៈ៨១៩ ប៉ុស្តិ៍តាសែន និងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានទៅទទួលពលករ ដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ចូលមកកម្ពុជាវិញ។

ពលករដែលសមត្ថកិច្ចទៅទទួលយកសរុបមានចំនួន ១៦២នាក់ ក្នុងនោះមានស្រី ៨០នាក់ និងក្មេង ២០នាក់ នៅត្រង់ចំណុចដើមឬស្សីផ្អែម ស្ថិតក្នុងភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយពីកម្លាំងសហការបានទទួលក្រុមពលករទាំងនោះរួចមក ក៏បានបញ្ជូនពលករទាំងនោះទៅមណ្ឌលទទួលពលករស្រុកកំរៀង ដើម្បីចាត់វិធានការតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម