ព័ត៌មានជាតិ
កីឡាទាញព្រ័ត្រ៖ ក្រុមកីឡាទាញព្រ័ត្រខេត្តកំពតជាប់ចំណាត់ថ្នាក់លេខ១ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥
ក្រោយដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះនៅឯខេត្តព្រះសីហនុ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរកឃើញហើយជើងឯកប្រចាំឆ្នាំ២០២៥ នេះចំណាត់លេខ១ បានលើក្រុមមកពីខេត្តកំពត លេខ២ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងលេខ៣ ខេត្តស្វាយរៀង។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅខេត្តព្រះសីហនុ កន្លងទៅដោយមានការគាំទ្រច្រើនពីមហាជន រួមទាំងសិស្សនិស្សិតផងនោះបានធ្វើឲ្យមានទិដ្ឋភាពសប្បាយរីករាយ និងមានការចាប់អារម្មណ៍ខ្លាំង។ ក្រោយបញ្ចប់ការប្រកួតទាំង ៤វិញ្ញាសាហើយនោះរកឃើញចំណាត់ថ្នាក់ទាំង ៤វិញ្ញាសាដូចខាងក្រោម៖
វិញ្ញាសាបុរស ០៨នាក់ ទល់ ០៨នាក់ ប្រភេទទម្ងន់ ៦០០គីឡូក្រាម
ចំណាត់ថ្នាក់លេខ១ ខេត្តកំពត លេខ២ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងលេខ៣ ខេត្តស្វាយរៀង។
វិញ្ញាសាបុរស ០៤នាក់ ទល់ ០៤នាក់ ប្រភេទទម្ងន់ ៣០០គីឡូក្រាម
ចំណាត់ថ្នាក់លេខ១ ខេត្តកំពត លេខ២ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលេខ៣ បញ្ជាការដ្ឋានកងទ័ពជើងទឹក។
វិញ្ញាសានារី ០៨នាក់ ទល់ ០៨នាក់ ប្រភេទទម្ងន់ ៥០០គីឡូក្រាម
ចំណាត់ថ្នាក់លេខ១ ខេត្តកំពត លេខ២ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងលេខ៣ ខេត្តស្វាយរៀង។
វិញ្ញាសានារី ០៤នាក់ ទល់ ០៤នាក់ ប្រភេទទម្ងន់ ២៥០គីឡូក្រាម
ចំណាត់ថ្នាក់លេខ១ បញ្ជាការដ្ឋានកងទ័ពជើងទឹក លេខ២ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ និងលេខ៣ ខេត្តកំពត។
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់របស់សហព័ន្ធកីឡាទាញព្រ័ត្រប្រចាំឆ្នាំ២០២៥ នេះបានធ្វើឡើងរយៈពេល ៣ថ្ងៃនៅឯខេត្តព្រះសីហនុ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ២៤៨នាក់ មាន ៤០ក្រុមដែលមកពីសមាគម-ក្លឹបចំនួន១៤រាជធានី ខេត្ត៕



រូបភាពផេកអគ្គនាយកដ្ឋានកីឡា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


